ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យម្ចាស់ផេកដែលយកព័ត៌មានចាស់មកផុសឡើងវិញ ត្រូវបញ្ឈប់ជាបន្ទាន់ បើពុំដូច្នោះទេនឹងចាត់វិធានការតាមច្បាប់
- October 23, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន សូមធ្វើការបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា៖

នៅប៉ុន្មានម៉ោងមុននេះ ទាក់ទងទៅនឹងហ្វេសប៊ុកផេកមួយឈ្មោះ Solo និងផេកមួយចំនួនទៀត ដែលបានយកព័ត៌មានចាស់ដែលកើតឡើងតាំង២០២១ មកធ្វើការផុសឡើងវិញនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ករណីនេះក៏ត្រូវបានដោះស្រាយបញ្ចប់រឿងរួចហើយផងដែរ។ ការយករូបភាពចាស់មកផុសឡើងវិញបែបនេះគឺមានបំណងចង់បំពុលសង្គម។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេសមត្ថកិច្ចនគរបាលនឹងចាត់វិធានការតាមច្បាប់ ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






