រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់ទីកន្លែងស្នាក់នៅ និងផ្ញើកង់-ម៉ូតូ ដល់បេក្ខជនប្រឡងបាក់ឌុបទូទាំងខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃ
- October 23, 2023
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពី ការរៀបចំទីកន្លែងស្នាក់នៅ និងផ្ញើ កង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ទូទាំងខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកំពង់ស្ពឺ នាសម័យប្រឡង ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ជ្រាបថា៖ ដើម្បីសម្រួលដល់ការស្នាក់នៅ និងការរក្សាកង់-ម៉ូតូរបស់បេក្ខជនដែលមកពីក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ពុំមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងការរក្សាកង់-ម៉ូតូ។ ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និង ទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន មានដូចខាងក្រោម៖




ប្រភព៖ រដ្ឋបាល ខេត្តកំពង់ស្ពឺ
- Share This Post:






