ឥណ្ឌូនេស៊ីជាប្រទេសមានករណីក្រពើខាំមនុស្សច្រើនជាងគេបំផុតនៅលើពិភពលោក ដែលបានបណ្តាលឲ្យមនុស្ស ៤៥០នាក់ត្រូវបាត់បង់ជីវិតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ
- BY
- Pheakdey
- October 23, 2023
ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានករណីវាយប្រហារពីសត្វក្រពើទៅកាន់មនុស្សជាតិច្រើនជាងគេបង្អស់នៅលើពិភពលោក នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC កាលពីចុងសប្តាហ៍នេះ។ ការសិក្សាខាងនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន International Union for Conservation of Nature (IUCN) ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ខណៈទិន្នន័យនៅក្នុងការសិក្សានេះគឺត្រូវបានគេគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ប្រភពខាងបានបន្តថា នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនៅលើពិភពលោកទាំងមូលបានរកឃើញករណីវាយប្រហារដោយសត្វក្រពើចចន្លោះពី ៣,០០០ ទៅ ៤,០០០ករណី ហើយនៅក្នុងនោះមានការវាយប្រហារចំនួន ១,០០០ករណីគឺត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ីតែមួយប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា នៅក្នុងចំណោមការវាយប្រហារទាំង ១,០០០ករណីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះគឺបានបណ្តាលឲ្យមានពលរដ្ឋចំនួន ៤៥០នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈក្រៅពីនោះគឺបានរងរបួសធ្ងន់និងស្រាល៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






