អន្តរជាតិ

អង់គ្លេសផ្តល់ជំនួយ ២៤លានដុល្លារទៅកាន់តំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាសបញ្ជាក់ថាតួលេខអ្នកបាត់បង់ជីវិតបន្តកើនឡើងដល់ជាង ៥,០០០នាក់

BY
Pheakdey
October 24, 2023

អង់គ្លេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសផ្តល់ជំនួយទៅកាន់តំបន់ហ្គហ្សាចំនួន ២០លានផោន (២៤លានដុល្លាអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលានេះ។ ប្រាក់ជំនួយនេះគឺជាជំនួយមនុស្សធម៌សម្រាប់យកទៅជួយពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរងផលប៉ះពាល់ពីការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល។

គួរម្លឹកជូនថា កាលពីសប្តាហ៍មុនអង់គ្លេសក៏បានផ្តល់ជំនួយដូចគ្នានេះទៅកាន់តំបន់ហ្គាហ្សាចំនួន ១០លានផោន (១២លានដុល្លារអាមេរិក) ផងដែរ ដូចនេះនៅក្នុងខែតុលានេះរដ្ឋាភិបាលអង់គ្លេសនឹងត្រូវផ្តល់ប្រាក់ជំនួយសរុបចំនួន ៣០លានផោន (៣៦លានដុល្លារអាមេរិក) ទៅកាន់តំបន់ហ្គាហ្សា។ ប្រភពខាងលើបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមហម៉ាសប៉ាឡេស្ទីនបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់បាត់បង់ជីវិតអស់ជាង ៥,០០០នាក់ ខណៈតួលេខអ្នកស្លាប់បាត់បង់ជីវិតខាងភាគីអ៊ីស្រាអែលវិញគឺនៅរក្សាចំនួនជាង ១,៤០០នាក់ដដែល៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: