ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យម្នាក់ ឆក់ខ្សែកមាស១ខ្សែ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media October 24, 2023
    ជនសង្ស័យម្នាក់ ឆក់ខ្សែកមាស១ខ្សែ នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៦៖២០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក ប្រព្រឹត្តនៅចំណុចមុខអ៉ីម៉ាន់នីវេរលុយ មានទីតាំងផ្ទះលេខ៨១ ផ្លូវលេខ៥៩៨ ក្រុមទី២៥ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ សុខា សុវណ្ណមុន្នីឆេង ហៅ ឆេង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Honda Scoopy ស៊េរី២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JN-3771 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងខ្សែកមាស១ខ្សែ ទម្ងន់៥ជី ជារបស់ជនរងគ្រោះ។ បន្ទាប់មកសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay