បុរសម្នាក់ ដែលតែងតែយកដុំថ្មគប់ជញ្ជាំងផ្ទះអ្នកជិតខាង ត្រូវបានកម្លាំងនគរខណ្ឌឫស្សីកែវឃាត់ខ្លួនហើយ
- October 25, 2023
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក លើករណីបុរសម្នាក់ ដែលតែងតែយកដុំថ្មគប់ជញ្ជាំងផ្ទះអ្នកជិតខាងជារៀងរាល់ថ្ងៃបណ្ដាលឲ្យផ្ទះរងការខូចខាតនិងធ្លុះធ្លាយស្ទើរគ្រប់កន្លែង ស្ថិតនៅចំណុចផ្ទះលេខ២៦៩ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី ខណ្ឌឬស្សីកែវ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ចុះឃាត់ខ្លួនបានហើយ។

បើយោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ «បន្ទាប់ពីបានឃើញសារព័ត៌មានចុះផ្សាយមានបុរសម្នាក់ យកដុំថ្មគប់ជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុរសខាងលើ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធី៕ »



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






