ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ុំប្រុសម្នាក់ ដែលមានអាការៈភ្នែកស្រវាំង មើលមិនឃើញដោយសារជំងឺទឹកនោមផ្អែម

    BY Khmernote Media October 26, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ុំប្រុសម្នាក់ ដែលមានអាការៈភ្នែកស្រវាំង មើលមិនឃើញដោយសារជំងឺទឹកនោមផ្អែម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា​ អ៊ុំប្រុស សែម ដឹម អាយុ៦៧ ឆ្នាំ រស់នៅភូមិទួលលៀប សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ មានអាការៈភ្នែកស្រវាំង មើលមិនឃើញដោយសារជំងឺទឹកនោមផ្អែម បណ្តាលអោយមានបញ្ហាហូរឈាមបាតភ្នែក និងរបើកសរសៃបាតភ្នែក ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។

    ដោយក្តីសប្បុរសសធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការចាក់ថ្នាំចូលភ្នែក បាញ់ឡាស៊ែរ ព្យាបាលនិង វះកាត់បាតភ្នែកទាំងសងខាងរបស់គាត់ ប្រកបដោយជោគជ័យ នៅមន្ទីរពេទ្យព្រះ អង្គឌួង កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ។

    បច្ចុប្បន្ន ភ្នែករបស់លោកអ៊ុំគាត់អាចមើលឃើញសារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយ ព្រមទាំងគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ៕

    ប្រភព៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay