អន្តរជាតិ

ចិនទទួលបានជោគជ័យក្នុងការបាញ់បង្ហោះយាន Shenzhou-17 នៅក្នុងបេសកកម្មអវកាសលើកទី ១២របស់ខ្លួន

BY
Pheakdey
October 26, 2023

ចិន៖ ទីភ្នាក់ងារអវកាសចិន (The Chinese Manned Space Agency) បានប្រកាសទទួលបានជោគជ័យក្នុងការបាញ់បង្ហោះយានអវកាសនៅក្នុងបេសកកម្មថ្មីមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុ​លានេះ។ យានថ្មីនេះមានឈ្មោះថា Shenzhou-17 ឬ  “Divine Vessel” ខណៈបេសកកម្មនេះគឺជាបេសកកម្មបញ្ជូនមនុស្សទៅកាន់ទីអវកាសលើកទី ១២ហើយរបស់ប្រទេសចិន។

ប្រភពខាងលើបានបន្តថា យាន Shenzhou-17 ​ត្រូវបានបាញ់បង្ហោះចេញពីស្ថានីយ៍អវកាស Jiuquan Satellite Launch Centre ដែលស្ថិតនៅភាគខាងលិចប្រទេសចិននៅម៉ោង ១១ និង ១៤នាទីព្រឹកមិញនេះ ខណៈនៅក្នុងយានអវកាសនោះមានផ្ទុកដោយក្រុមអាកាសយានិកចំនួន ៣នាក់។ នៅក្នុងចំណោមអាកាសយានិកទាំង ៣រូបនោះ មានអាកាសយានិកគួរចាប់អារម្មណ៍ចំនួន ២រូបគឺលោក Tang Shengjie​ អាយុ ៣៣ឆ្នាំ និងលោក Jiang Xinlin អាយុ ៣៥ឆ្នាំ ដែលពួកគាត់គឺជាអាកាសយានិកវ័យក្មេងបំផុតក្នុងប្រវត្តិសាស្រ្តរបស់ចិនដែលមានឱកាសធ្វើដំណើរទៅកាន់ទីអវកាស។ ដោយឡែកអាកាសយានិកមួយរូបទៀតគឺលោក Tang Hongbo អាយុ ៤៨ ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់ទីអវកាសម្តងរួចហើយកាលពីឆ្នាំ ២០២១៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

Share This Post: