ថៃមានពលរដ្ឋរហូតដល់ ៥៤នាក់ដែលត្រូវក្រុមហាម៉ាសចាប់ជាចំណាត់ខ្មាំង ខណៈ ២៤នាក់បានបាត់បង់ជីវិត និង ២១នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- October 27, 2023
ថៃ៖ របាយការណ៍ចុងក្រោយមួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៧ ខែតុលានេះបានឲ្យដឹងថា ពលរដ្ឋថៃគឺជាក្រុមជនបរទេសច្រើនបំផុតដែលត្រូវបានក្រុមហាម៉ាសចាប់យកធ្វើជាចំណាត់ខ្មាំង។ នៅក្នុងចំណោមចំណាត់ខ្មាំងទាំង ២២០នាក់គឺមានចំណាត់ខ្មាំងដែលមិនមែនជាពលរដ្ឋអ៊ីស្រាអែលចំនួន ១៣៨នាក់ ហើយនៅក្នុងចំណោមចំណាត់ខ្មាំងដែលជាជនបរទេសនោះទៀតសោធគឺមានពលរដ្ឋថៃរហូតដល់ ៥៤នាក់។

ប្រភពខាងលើបានបន្តថា ក្រៅតែពីពលរដ្ឋថៃក៏នៅមានជនបរទេសមកពីប្រទេសចំនួន ២៥ផ្សេងទៀតដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅធ្វើជាចំណាត់ខ្មាំង ដោយប្រទេសដែលមានពលរដ្ឋច្រើនគួរឲ្យកត់សម្គាល់មួយចំនួនមានដូចជា ពលរដ្ឋអាហ្សង់ទីនចំនួន ១៥នាក់ ពលរដ្ឋអាមេរិកចំនួន ១២នាក់ ពលរដ្ឋអាឡឺម៉ង់ចំនួន ១២នាក់ ពលរដ្ឋបារាំងចំនួន ៦នាក់ និងពលរដ្ឋរុស្ស៊ីចំនួន ៦នាក់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាលអែល និង ២១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






