អន្តរជាតិ

កូរ៉េខាងត្បូងអនុម័តច្បាប់ហាមឃាត់ទំនាក់ទំនងស្នេហាភេទដូចគ្នាក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ

BY
Pheakdey
October 27, 2023

កូរ៉េខាងត្បូង៖ តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ទំនាក់ទំនងស្នេហាភេទដូចគ្នានៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ​ ទី២៧ ខែតុលានេះ។ ការសម្រេចអនុវត្តច្បាប់នេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗដែលអាចកើតមាននៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ជាពិសេសនោះគឺការត្រៀមខ្លួនសម្រាប់បំពេញភារកិច្ចបន្ទាន់តាមស្ថានភាពជាក់ស្តែង។

ប្រភពខាងលើបានបន្តថា គិតចាប់តាំងពីឆ្នាំ ២០០២មក ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចំនួន ៤ករណីហើយ​ ខណៈរឿងរ៉ាវចម្រូងចម្រាសនេះក៏បានធ្វើឲ្យសាធារណៈជនជាច្រើនរិះគន់ចំពោះកិត្តិយសនិងប្រសិទ្ធភាពការងាររបស់ក្រុមកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងយ៉ាងខ្លាំងផងដែរ។ យ៉ាងណាក្តី ឆ្លើយតបទៅនឹងការសម្រេចអនុវត្តច្បាប់ខាងលើនេះក្រុមសកម្មជនការពារសិទ្ធអ្នកស្រលាញ់ភេទដូចគ្នាជាច្រើននៅកូរ៉េខាងត្បូងបាននាំគ្នាបញ្ចេញនូវប្រតិកម្មបែបអវិជ្ជមានក្នុ​ងរូបភាពផ្សេងៗគ្នា និងលើកឡើងថាច្បាប់នេះមានលក្ខណៈរើសអើង​ ហួសសម័យ និងអាក្រក់បំផុតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: