ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងព័ត៌មាន ណែនាំឱ្យរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ”

    BY Khmernote Media October 30, 2023
    ក្រសួងព័ត៌មាន ណែនាំឱ្យរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ”

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្ដីណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះ អ្នកនិពន្ធ ទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ។

    បន្ទាប់ពីមានការ សម្របសម្រួលដោះស្រាយបញ្ហាដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ” រួចមក ភាគីពាក់ព័ន្ធទាំងអស់បាន សម្រេចទទួលយក និងឯកភាពថា បទចម្រៀង “ឱភ្នំពេញអើយ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្ត្រីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី សូ ចន្ទី ដោយយកតាមលំនាំ បទឡាវឡឹក និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា។

    ក្នុងន័យនេះ ខ្ញុំសូមជម្រាបថា រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាឈ្មោះអ្នកនិពន្ធទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវតាមលិខិតលេខ ៥០៨ ឆ.ត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ។ ករណីដែលមានការផ្សព្វផ្សាយលើបណ្តាញសង្គមនានា ដោយប្រើប្រាស់ឈ្មោះផ្ទុយពីខ្លឹមសារ លិខិតខាងលើ ខ្ញុំសូមឱ្យមានការកែតម្រូវ ឬដកចេញ ដើម្បីជាការគោរព និងផ្ដល់តម្លៃដល់ស្នាដៃម្ចាស់ដើម នៃបទចម្រៀងនេះ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post:
    MPO4D jitutoto mpo4d Mpoplay