ព័ត៌មានជាតិ

រយៈពេល១ខែ! ក្នុងខែតុលាមានភ្ញៀវទេសចរជិត ៣ម៉ឺននាក់ ចូលមកទស្សនាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ

BY
Khmernote Media
November 1, 2023

ខេត្តព្រះវិហារ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា ភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ មានចំនួនសរុប ២៨ ១១៩នាក់ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

អាជ្ញាធរជាតិព្រះវិហារ សូមជម្រាបជូនថា ស្ថិតិភ្ញៀវទេសចរ នៅក្នុងរមណីយដ្ឋាន គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មានដូចខាងក្រោម៖

១. រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៦ ៨៧៤នាក់ ដែលក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ៦ ២២៤នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ៦៥០នាក់។

២. រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ២១ ២៤៥នាក់។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន ៕

ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear

Share This Post: