មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងក្រុមគ្រូពេទ្យមកពីសិង្ហបុរី នឹងព្យាបាលជំងឺមាត់-ធ្មេញជូនប្រជាពលរដ្ឋចំនួន ២០០នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ
- November 2, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញសេចក្ដី ជូនដំណឹង ឱ្យបានជ្រាបថា ផ្នែកវះកាត់មុខ មាត់ ឆ្អឹងថ្គាម និង ជំងឺមាត់ធ្មេញ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយកម្មវិធី Rotary Club of Sentosa និងក្រុមគ្រូពេទ្យមកពីប្រទេសសិង្ហបុរី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺមាត់-ធ្មេញ (សំអាតធ្មេញ ប៉ះធ្មេញ ដកធ្មេញ) ចំនួន ២០០នាក់ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






