អន្តរជាតិ

Walmart ប្រកាសផ្តល់ជំនួយ ១លានដុល្លារដល់ជនរងគ្រោះនៅអ៊ីស្រាអែល

BY
Pheakdey
November 2, 2023

អាមេរិក៖ មូលនិធិ Walmart ប្រកាសផ្តល់ប្រាក់ជំនួយដល់ជនរងគ្រោះនៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ១លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ថា មូលនិធិ Walmart គឺជាមូលនិធិនៃក្រុមអ្នកលក់រាយនៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ម្ល៉េះ។

តំណាងមូលនិធិសប្បុរសធម៌ដ៏ធំមួយនេះបានបញ្ជាក់ថា ប្រាក់ជំនួយ ១លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ដល់់ក្រុមជនរងគ្រោះដើម្បីជួយសង្គ្រោះពួកគេកុំឲ្យស្លាប់បាត់បង់ជីវិតបន្ទាប់ពីរងរបួសកម្រិតធ្ងន់។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលមក គឺមានពលរដ្ឋអ៊ីស្រាអែលជាង ១,៤០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ខណៈជាច្រើនពាន់ផ្សេងទៀតបានរងរបួស និងរងផលប៉ះពាល់ដោយប្រយោល៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: