UN បញ្ជាក់ថា គេត្រូវការជំនួយរហូតដល់ ១,២ពាន់លានដុល្លារសម្រាប់ជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីនៅតំបន់ហ្គាហ្សា និង West Bank
- BY
- Pheakdey
- November 3, 2023
ហ្គាហ្សា៖ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងថា គេត្រូវប្រាក់ជំនួយរហូតដល់ ១,២ពាន់លានដុល្លារ ដើម្បីជួយក្រុមពលរដ្ឋរងគ្រោះនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ។ គិតត្រឹមពេលនេះ ពលរដ្ឋដែលកំពុងរងគ្រោះពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែល គឺមានចំនួន ២,៧លាននៅក្នុងនៅក្នុងតំបន់ហ្គាហ្សា និងប្រមាណជា ៥០០,០០០នាក់នៅក្នុងតំបន់ West Bank។

គួររម្លឹកជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលាមក ប្រទេសធំៗជាច្រើនបានផ្តល់ជំនួយទៅកាន់ពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាបន្តបន្ទាប់ ហើយកាលពីសប្តាហ៍កន្លងទៅ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានអំពាវរកប្រាក់ជំនួយត្រឹមតែ ២៩៤លានដុល្លារប៉ុណ្ណោះសម្រាប់ជួយពលរដ្ឋរងគ្រោះចំនួន ១,៣លាននាក់។ យ៉ាងណាក្តី ស្ថានភាពនៃការប្រយុទ្ធគ្នាបានបន្តកាន់តែខ្លាំងឡើងៗ ហើយផលប៉ះពាល់ចំពោះពលរដ្ឋស៊ីវិលក៏មានកាន់តែធំដែរ ខណៈគិតត្រឹមពេលនេះគឺគេត្រូវការប្រាក់ជំនួយរហូតដល់ ១,២ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






