អន្តរជាតិ

របាយការណ៍មួយបង្ហាញថា អ៊ីស្រាអែលនឹងត្រូវចំណាយប្រាក់ជាង ៥០ពាន់លានដុល្លារសម្រាប់ការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា

BY
Pheakdey
November 5, 2023

អ៊ីស្រាអែល៖ កាសែតហិរញ្ញវត្ថុដ៏ល្បីនៅលើពិភពលោក Calcalist បានរាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះថា ការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានឹងធ្វើឲ្យអ៊ីស្រាអែលត្រូវចំណាយប្រាក់អស់ប្រមាណជា ២០០ពាន់លានសេក ឬប្រហែលនឹង ៥១ពាន់លានដុល្លារអាមេរិក។​ ការសែតដដែលនេះបានបន្តថា អ៊ីស្រាអែលនឹងត្រូវប្រើប្រាស់ថវិកាស្មើនឹង ១០%នៃផលិតផលក្នុងស្រុកសរុបសម្រាប់ការធ្វើសង្គ្រាមមួយនេះ ខណៈសង្គ្រាមអាចនឹងអូសបន្លាយដល់រយៈពេលចន្លោះពី ៨ ទៅ ១២ខែ។

គួររម្លឹកជូនថា ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមនៅក្នុងថ្ងៃទី ៧ ខែតុលា ខណៈពេលនេះកងកម្លាំងអ៊ីស្រាអែលកំពុងធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាយ៉ាងសាហាវបំផុត។ ចំពោះតួលេខអ្នកបាត់បង់ជីវិតគឺគិតត្រឹមពេលនេះភាគីខាងអ៊ីស្រាអែលបានប្រកាសថាមានអ្នកស្លាប់ជាង ១,៤០០នាក់ ហើយភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា តួលេខអ្នកស្លាប់មានរហូតដល់ជាង ៩,៧៧០នាក់ ដោយក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណជា ៤,៨០០នាក់គឺជាកុមារ ខណៈពលរដ្ឋស៊ីវិលប៉ាឡេស៊ីនរាប់សែននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: