ព័ត៌មានជាតិ

ព្រះធម្មវនវាសី ចន្ទ មុនី បរិច្ចាគថវិកាចំនួន ១០លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា

BY
Khmernote Media
November 6, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី បានប្រទានថវិកាបរិច្ចាគចំនួន ដប់លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ដំណើរការនៃការជួយសង្គ្រោះដល់កុមារកម្ពុជា។

តាមរយៈខ្លឹមសារសំណេររបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំ និងជាបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា សូមថ្វាយបង្គំ និងថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅ ប្រគេនចំពោះព្រះធម្មវនវាសី ចន្ទ មុនី ដែលព្រះអង្គមានព្រះទ័យមហាករុណាសណ្តោសដោយក្ដីអាណិត មេត្តាដោយបានបរិច្ចាគនូវថវិកាចំនួន 10,000,000.00 រៀល (ដប់លានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ដំណើរការនៃការជួយសង្គ្រោះដល់កុមារកម្ពុជា។»

« យើងខ្ញុំព្រះករុណាទាំងអស់គ្នា សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈត្រ័យគុណកែវទាំងបី ព្រមទាំងទេវតាថែរក្សាភពផែនដី សូមតាមប្រោះព្រំ ប្រោសប្រទានសព្វសាធុការជ័យដល់ព្រះអង្គ អស់កាលជាអង្វែងតរៀងទៅ » ៕

ប្រភព៖​ Dr. Beat Richner

Share This Post: