គ្រាន់តែប៉ះគេមិនចង់ឲ្យប៉ះផង តែពួកទេសចណ៍ចិនមួយក្រុមនេះនាំគ្នាឡើងឈរលើព្រះកេសព្រះពុទ្ធថតរូបធ្វើព្រងើយ
ចិន៖ ជាធម្មតារូបសំណាក់របស់ព្រះពុទ្ធត្រូវបានគេគោរព បើទោះបីជារូបសំណាក់នោះស្ថិតនៅក្នុងវត្តអារាម ឬនៅកន្លែងកំសាន្តក្តី។ យ៉ាងណាក្តី មានភ្ញៀវទេសចរណ៍មួយក្រុមមិនត្រឹមតែមិនបានគោរពរូបសំណាក់របស់ព្រះពុទ្ធនោះទេ ពួកគេថែមទាំងបាននាំគ្នាឡើងទៅថតរូបលើព្រះកេសរបស់រូបសំណាក់ព្រះពុទ្ធទៀតផង ដែលសកម្មភាពបានបានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមផ្ទុះការរិះគន់ជាខ្លាំង។
សកម្មភាពអសីលធម៌នេះមានកើតឡើងនៅក្នុងព្រះវិហារ The Xianyan Temp ដែលមានទៅតាំងស្ថិតនៅក្នុងក្រុង Xichuan ខេត្ត Henan ប្រទេសចិន។ ក្រុមភ្ញៀវទេសចណ៍ដែលបានប្រព្រឹត្តិសកម្ម ភាពខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយសកម្មភាពនោះត្រូវបានភ្ញៀវទេសចរណ៍ផ្សេងទៀតលួចថត និងយកទៅបង្ហោះក្នុងបណ្តាញសង្គម។ រហូតមកទល់នឹងពេលនេះ ក្រុមឆ្មាំប្រចាំនៅក្នុងព្រះវិហារខាងលើកំពុងស្វែងរកអត្តសញ្ញាណរបស់ក្រុមភ្ញៀវទេសចរណ៍ទាំងនោះហើយ ដើម្បីធ្វើការអប់រំ និងព្រមានផងដែរ៕

ភក្តី
ប្រភព៖ medium