អន្តរជាតិ

របាយការណ៍មួយបង្ហាញថា ចិនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសនានាជាង ១ទ្រីលានដុល្លារតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ

BY
Pheakdey
November 7, 2023

ចិន៖ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសនានានៅលើពិភពលោកសរុបជា​ង ១ទ្រីលានដុល្លារ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៧ ខែតុលានេះ។ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដ៏ច្រើននេះចិនបានក្លាយជាប្រទេសទី ១នៅលើពិភពលោក ដែលបានផ្តល់ប្រាក់កម្ចីដល់ប្រទេសដទៃច្រើនជាងគេបំផុតនៅលើពិភពលោក។

ប្រភពខាងលើបានបន្តថា ប្រាក់កម្ចីដែលចិនបានផ្តល់ទៅកាន់ប្រទេសផ្សេងៗនោះគឺត្រូវបានធ្វើឡើងតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ខណៈ​ ៨០%នៃប្រាក់កម្ចីដ៏ច្រើននេះគឺត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយវិបត្តិហរិញ្ញវត្ថុនៅក្នុងប្រទេសដែលជាកូនបំណុលទាំងនោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺមានប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមប្រមាណជា ១៥០នៅលើពិភពលោក ដែលបានខ្ចីលុយពីប្រទេសចិនរាប់ចាប់តាំងពីប្រទេសអ៊ុយរូហ្គាយរហូតដល់ប្រទេសស្រីលង្កា៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: