កីឡា

អតីតខ្សែការពារ Gary Neville បានលើកឡើងថា មិនអាចទេលើកនេះដឹងតែច្បាស់ហើយ ដែលថា Solskjear នឹងក្លាយជាគ្រូបង្វឹកពេញសិទ្ធ បន្ទាប់ពីការប្រកួតយប់មិញបញ្ចប់

BY
Khmernote Media
March 7, 2019

អតីតខែ្សការពាររបស់ក្រុមបិសាចក្រហម Gary Neville បានលើកឡើងថា គ្មានផ្លូវទេដែលថាគ្រូបង្វឹកបណ្តោះអាសន្នសញ្ជាតិណរវែររូបនេះមិនអាចទទួលបានជាគ្រូបង្វឹកពេញសិទ្ធ បន្ទាប់ពីទម្លាក់ក្រុមម្ចាស់ផ្ទះ PSG ចេញពី Champion League នៅក្នុងលទ្ធផល ៣ទល់នឹង១ កាលពីយប់មិញនេះ។ លោកគ្រូបង្វឹក Solskjaer បានក្លាយជាគ្រូបង្វឹកបណ្តោះអាសន្ននៅក្នុងខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្តេញចេញ។ ហើយលោកគ្រូបង្វឹកសញ្ជាតិណរវែររូបនេះ បានធ្វើអោយអ្នករាល់គ្នាភ្លឺភ្នែក ក្រោមការដឹកនាំរបស់លោក ដោយគ្មានពាក្យថាចាញ់នៅក្នុងលីគ និងបានផ្លាស់ប្តូរជោគវាសនាក្លឹបទាំងមូល បន្ទាប់ពីទម្រង់លេងមានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីប៉ុន្មានរដូវការមុន បន្ទាប់ពីលោកសាស្រ្តចារ្យបាល់ទាត់ Sir Alex Ferguson បានចូលនិវត្តន៍ពីពិភពបាល់ទាត់។ មិនតែប៉ុណ្ណោះ ក្រុមបិសាចក្រហមមានឱកាសលើកពាន FA Cup បន្ទាប់ពីយកឈ្នះក្រុមខ្លាំង Arsenal និង Chelsea។

បន្ថែមពីនេះទៅទៀត អតីតខ្សែការពារដ៏រឹងម៉ាំរបស់បិសាចក្រហមបានរំពឹងថា លោកគ្រូបង្វឹកដែលមានអាយុ ៤៦ឆ្នាំ Solskjaer និងត្រូវបានក្លឹបណាត់ជូបនៅ២ ឬ៣អាទិត្យខាងមុខនេះ ហើយខណៈដែលគាត់នៅតែជឿជាក់ថា ការសម្រេចចិត្តមួយនេះគឺជារឿងត្រឹមត្រូវ នេះបើតាមការលើកឡើងរបស់គាត់បន្ទាប់ពីការប្រកួតយប់មិញត្រូវបានបញ្ចប់។ ប៉ុន្តែពួកយើងមិនទាន់ដឹងថាជោគវាសនារបស់លោក Solskjear មិនដឹងជាយ៉ាងណានៅឡើយទេ មានតែរងចាំមើលទាំងអស់គ្នា បើទោះបីជាភាគរយមានច្រើនយ៉ាងណាក៏ដោយ៕

អត្ថបទ៖ Sokunna
ប្រភព៖ Goal.com

Share This Post: