ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជាអ្នកផ្គត់ផ្គង់ធំរបស់ Apple បង្កើនការវិនិយោគនៅវៀតណាម ៣៣០លានដុល្លារថែមទៀត

    BY Pheakdey November 10, 2023
    ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជាអ្នកផ្គត់ផ្គង់ធំរបស់ Apple បង្កើនការវិនិយោគនៅវៀតណាម ៣៣០លានដុល្លារថែមទៀត

    វៀតណាម៖ ក្រុមហ៊ុន Luxshare Precision Industry Co ដែលជាដៃគូផ្គត់ផ្គង់ដ៏ធំមួយរបស់ក្រុមហ៊ុន Apple បានសម្រេចបង្កើនការវិនិយោគមានតម្លៃជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ សម្រាប់ទីតាំងនៃការវិនិយោគវិញគឺនឹងត្រូវធ្វើឡើងនៅក្នុងខេត្ត Bac Giang ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម។ 

    ប្រភពខាងលើបានបន្តថា ក្រោយបង្កើនការវិនិយោគជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនេះ គឺនឹងធ្វើឲ្យតម្លៃការវិនិយោគសរុបនៅក្នុងប្រទេសវៀតណាមពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានកើតឡើងរហូតដល់ ៥០៤លានដុល្លារ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Luxshare Precision Industry Co គឺជាក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិចសំខាន់ៗមួយចំនួនដូចជា ខ្សែភ្លើងសម្រាប់ឧបករណ៍ឆ្លាតវ័យ ឧបករណ៍សម្រាប់ទំនាក់ទំនង ប៊ិកសម្រាប់សរសេរនៅលើឧបករណ៍ឆ្លាតវ័យ អេក្រង់ឧបករណ៍ឆ្លាតវ័យ និងនាឡិកាឆ្លាតវ័យជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: