អន្តរជាតិ

អ៊ីស្រាអែលយល់ព្រមផ្អាកប្រតិបត្តិការណ៍យោធានៅតំបន់ហ្គាហ្សា ៤ម៉ោងក្នុងមួយថ្ងៃដើម្បីអនុញ្ញាតឲ្យពលរដ្ឋស៊ីវិលធ្វើការជម្លៀសខ្លួន

BY
Pheakdey
November 10, 2023

អាមេរិក៖ សេតវិមានអាមេរិកបានឲ្យដឹងថា អ៊ីស្រាអែលបានយល់ព្រមផ្អាកធ្វើប្រតិបត្តិការណ៍យោធានៅក្នុងតំបន់ហ្គាហ្សាភាពខាងជើងចំនួន ៤ម៉ោងក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ ការសម្រេចផ្អាកប្រតិបត្តិការណ៍យោធានេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឲ្យពលរដ្ឋស៊ីវិលប៉ាឡេស្ទីនអាចធ្វើការជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាបានតាមរយៈច្រករបៀងមនុស្សធម៌ចំនួន ២។

ប្រភពខាងលើបានបន្តថា ការផ្អាកធ្វើប្រតិបត្តិការណ៍យោធានេះក៏ជាផ្នែកមួយនៃការចរចារវាងក្រុមហាម៉ាស និងកងកម្លាំងអ៊ីស្រាអែលក្នុងការសម្របសម្រួលឲ្យមានការដោះលែងចំណាត់ខ្មាំងមកខាងភាគីអ៊ីស្រាអែលវិញផងដែរ។ បើទោះជាមានការព្រមព្រៀងគ្នាចំពោះចំណុចខាងលើនេះក្តី តែសញ្ញានៃការបិទបញ្ចប់ការប្រយុទ្ធគ្នាហាក់នៅគ្មានតម្រុយទាល់តែសោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះមានពលរដ្ឋប៉ាឡេស្ទីនចំនួន ១០,៨១២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នា ខណៈនៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះទៀតសោធ គឺមានប្រមាណជា ​៤០% គឺជាកុមារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: