តោះ!! នាំគ្នាមើលបាល់ Highlight គូសំខាន់ៗឡើងវិញកាលពីយប់ រាល់ការប្រកួតវគ្គ១៦ ជើងទី១របស់ ពានលំដាប់កំពូលទីពី UEFE Eroupa League
- March 8, 2019
ពានលំដាប់ទីពីរបស់ សហព័ន្ធបាល់ទាត់ UEFA នៅវគ្គ១៦ក្រុមចុងក្រោយ ត្រូវបានបញ្ចប់នៅយប់មិញនេះ ហើយនេះគឺជាវីដេអូហាយឡាយការប្រកួតជើងទីមួយ នៃវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតពាន UEFA Europa League ដែលបានចាប់ផ្តើមកាលពីយប់មិញនេះ។ តោះនាំគ្នាមកមើលការចាក់ផ្សាយឡើងវិញរាល់ការប្រកួតរបស់ក្រុមធំៗទាំងអស់គ្នា៖
១.Arsenal ប៉ះជាមួយ Rennes: ពេលនេះ ក្រុមកាំភ្លើងធំ Arsenal កំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែលអាចនឹងធ្លាក់ពីវគ្គ ១៦ក្រុមចុងក្រោយនៃពាន Europa League បន្ទាប់ពី Nacho Monreal ធ្វើអោយចូលទីខ្លួនឯង និង ការតែតបាល់នៅចុងម៉ោងរបស់ Ismaila Sarr នៅក្នុងតង់ទី២ ហើយបានធ្វើអោយក្រុម Rennes ទទួលបានជ័យជំនះក្នុងលទ្ធផល ៣ទល់និង១ លើក្រុម Arsenal ក្នុងទឹកដីរបស់ខ្លួន Roazhon Park។
២.Eintracht Frankfurt ប៉ះជាមួយ Inter Milan: ការសង្គ្រោះបាល់ប៉េណង់ទី ១១ម៉ែត្រពីអ្នកចាំទី Kevin Trapp របស់ Frankfurt នៅតង់ទីមួយ បានជួយអោយក្រុម Eintracht ទប់បានស្មើជាមួយ Inter យ៉ាងត្រដាបត្រដួស នៅជើងទីមួយនៅក្នុងពហុកីឡាដ្ឋាន Commerzbank Arena។
៣.តោខៀវ Chelsea ប៉ះជាមួយ Dynamo Kiev: Pedro, Willian និង Callum Hudosn-Odoi បានជួយអោយ Chelsea យកឈ្នះ Dynamo Kiev រហូតដល់ទៅ ៣ទល់និង០ នៅក្នុងជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ ក្នុងពាន Europa League របស់ពួកគេ។
អត្ថបទ៖ Sokunna
ប្រភព៖ Goal.com
- Share This Post:






