អន្តរជាតិ

បុរស ២នាក់ប្រឈមនឹងការជាប់ពន្ធនាគារ ១០ឆ្នាំក្នុងករណីរត់ពន្ធកាបូបក្លែងក្លាយតម្លៃជាង ១ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

BY
Pheakdey
November 17, 2023

អាមេរិក៖ បុរស​ ២នាក់ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួនជាបន្ទាន់ជុំវិញករណីរត់ពន្ធផលិតផលក្លែងក្លាយមានតម្លៃជាង ១ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BCC នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ជនសង្ស័យទាំង ២នាក់់នេះមានឈ្មោះថា​ Adama Sow និងម្នាក់ទៀតមានឈ្មោះថា Abdulai Jalloh ខណៈពួកគេត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា ទំនិញក្លែងក្លាយដែលអាជ្ញាធរអាមេរិកបានរឹបអូសពីក្រុមជនខិលខូចទាំង ២រូបនេះគឺភាគច្រើនជាកាបូបប្រណិតរបស់មនុស្សស្រីដែលមានចំនួនប្រមាណជា ២១៩ ០០០កាបូប ខណៈបើគិតពីតម្លៃសរុបនៃកាបូបទាំងអស់នេះវិញគឺអាចតម្លៃខ្ទង់ ១,០៣ពាន់លានដុល្លារ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ពេលនេះក្រុមជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោសពីតុលាការ ខណៈពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BCC

 

Share This Post: