អន្តរជាតិ

នាយកក្រុមហ៊ុន Samsung ប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំជុំវិញករណីក្លែងបន្លំទីផ្សារភាគហ៊ុនដែលមានតម្លៃ ៨ពាន់លានដុល្លារ

BY
Pheakdey
November 18, 2023

កូរ៉េខាងត្បូង៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងកំពុងស្វែងរកការផ្តន្ទាទោសចំពោះនាយកក្រុមហ៊ុនបច្ចេកវិទ្យា Samsung លោក Jay Y Lee ជុំវិញករណីឆបោកប្រាក់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ​យ៉ាងណាក្តី លោក Jay Y Lee បានឆ្លើយបដិសេដនៅក្នុងសវនាការរបស់តុលាការជាន់ទាបកូរ៉េខាងត្បូងថា លោកមិនបានប្រព្រឹត្តិកំហុសអ្វីនោះទេ ពោលគឺរូបគាត់ជាមនុស្សស្អាតស្អំម្នាក់។

បើតាមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានរកឃើញថា កាលពីឆ្នាំ ២០១៥ កន្លងទៅ លោក  Jay Y Lee បានប្រព្រឹត្តិបទល្មើសដ៏ធំមួយគឺក្លែងបន្លំគណនេយ្យភាព និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ដែលបទល្មើសនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ៨ពាន់លានដុល្លារឯណោះ។ ​ប្រភពខាងលើបានបន្តថា ចំពោះករណីចម្រូងចម្រាសដ៏ធំនេះគឺលោក Jay Y Lee អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ប្រសិនបើតុលការបានរកឃើញថា រូបគាត់ពិតជាបានប្រព្រឹត្តិបទល្មើសដូចការចោទប្រកាន់ខាងលើ។ យ៉ាងណាក្តី តុលាការនឹងប្រកាសសាលក្រមចំពោះសវនាការខាងលើនេះនៅក្នុងរយៈប៉ុន្មានខែខាងមុខទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: