Hyundai នឹងក្លាយជាក្រុមហ៊ុនដាក់លក់រថយន្តនៅលើគេហទំព័រ Amazon មុនគេបង្អស់
- BY
- Pheakdey
- November 20, 2023
កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បនេះមានទំនិញស្ទើរតែគ្រប់ប្រភេទទៅហើយ ដែលត្រូវបានគេដាក់លក់នៅលើទៅផ្សារ Online ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបញ្ជាទិញពីសំណាក់អតិថិនជននៅគ្រប់ទីកន្លែង ជាពិសេសនោះគឺសម្រាប់ក្រុមអតិថិជនដែលមានគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅកាន់ទីផ្សារដោយផ្ទាល់។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺនៅក្នុងពេលដ៏ខ្លីខាងមុខលោកអ្នកក៏អាចធ្វើការបញ្ជាទិញរថយន្តទំនើបដោយផ្ទាល់តាមរយៈគេហទំព័រលក់ទំនិញ Online ផងដែរ។
ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២០ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Hyundai នឹងដាក់លក់រថយន្តរបស់ខ្លួននៅលើគេហទំព័រ Amazon នៅក្នុងឆ្នាំក្រោយនេះហើយ។ ការសម្រេចដាក់លក់នេះនឹងធ្វើឲ្យក្រុមហ៊ុន Hyundai ក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលបានដាក់លក់ផលិតផលរបស់ខ្លួននៅលើគេហទំព័រ Amazon ដំបូងគេបង្អស់ផងដែរ។ គួរកត់សម្គាល់ថា Hyundai គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានចាប់ផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៧ ខណៈនាពេលបច្ចុបន្បន្ននេះម៉ាកយីហោរថយន្តដ៏ល្បីមួយនេះកំពុងត្រូវបានដាក់លក់នៅតាមបណ្តាប្រទេសប្រមាណជា ២០០នៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






