ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មួក របស់ព្រះចៅណាប៉ូឡេអុងត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់​ជាង ២លានដុល្លារ

    BY Pheakdey November 20, 2023
    មួក របស់ព្រះចៅណាប៉ូឡេអុងត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់​ជាង ២លានដុល្លារ

    បារាំង៖ មួករបស់ព្រះចៅណាប៉ូឡេអុង បូណាផាត ត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ជាង ២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២០ ខែវិច្ឆិកានេះ។ ជាមួយនឹងតម្លៃដ៏ខ្ពស់ខាងលើ​ មួកមួយនេះបំបែកកំណត់ត្រាក្លាយជាមួកបុរាណដែល​មានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។

    ប្រភពខាងលើបានបន្តថា ការដាក់លក់មួកខាងលើនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីដេញថ្លៃដ៏ធំមួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង​ ដោយតម្លៃចុងក្រោយរបស់មួកនេះគឺ ១,៩៣២អឺរ៉ូ ឬស្មើនឹង ២,១លានដុល្លារ។ សូមបញ្ជាក់ជូនផងដែរថា ព្រះចៅណាប៉ូឡេអុង បូណាផាត ឬ ត្រូវបានគេស្គាល់ថាជា ព្រះចៅណាប៉ូឡេអុងទី១ គឺជាព្រះចៅអធិរាជរបស់ប្រទេសបារាំងនៅក្នុងអំឡុងឆ្នាំ១៨០៤ ហើយទ្រង់បានសោយព្រះទីវង្គតនៅក្នុងឆ្នាំ ១៨២១៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: