កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំងឆ្នាំ២០២៤ បានចាប់ផ្ដើមបើកទទួលចុះឈ្មោះហើយ! ចុះឈ្មោះឥឡូវនេះ នឹងទទួលបានតម្លៃពិសេស
- BY
- Liny Chan
- November 21, 2023
កម្មវិធីប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំង ឆ្នាំ២០២៤ បានចាប់ផ្ដើមបើកទទួលចុះឈ្មោះហើយ!
នេះ គឺជាឆ្នាំទី៣ហើយ ដែលការប្រកួតប្រជែងនេះត្រូវបានប្រារព្ធឡើង ដោយឆ្នាំមុនៗមានសិស្សានុសិស្សមកពីសាលាអន្តរជាតិធំៗចំនួន២០ នៅក្នុងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែង។

ចុះឈ្មោះចូលរួមប្រកួតប្រជែងតាមរយៈតំណភ្ជាប់ខាងក្រោម៖
https://forms.gle/sKzAtFZeGMkvSR2g9
ចុះឈ្មោះឥឡូវនេះ ឱ្យបានមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣
ដើម្បីទទួលបានការចុះឈ្មោះ ដោយឥតគិតថ្លៃ សូមធ្វើការចែករំលែកផុសដែលបានបង្ហោះនៅលើផេករបស់សាលា Westview Cambodian International School ជាសារធារណៈ នៅលើបណ្តាញសង្គម Facebook រួច Screenshot និងផ្ញើមកកាន់ក្រុមការងារតាមរយៈលេខតេឡេក្រាមខាងក្រោម។
សម្រាប់ការចុះឈ្មោះ ឬ ព័ត៌មានបន្ថែម៖ 095 223 015 / 095 888 060 / 095 222 882
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យាតាមប្រព័ន្ធកុំព្យូទ័រ ជាមួយស្តង់ដារអាមេរិក NWEA MAP ដែលត្រូវបានទទួលស្គាល់ នៅតាមសាលាអន្តរជាតិធំៗ ក្នុង ១៤៥ ប្រទេសទូទាំងពិភពលោក។ ការប្រកួតគណិតវិទ្យាអាមេរិកកាំងនេះ តម្រូវឱ្យបេក្ខជនមានកុំព្យូទ័រ និងចេះប្រើប្រាស់កុំព្យូទ័រ (ដែលដំណើរការដោយប្រព័ន្ធ Microsoft Windows)។
កាលបរិច្ឆេទចុះឈ្មោះនិងប្រកួត៖
• ការចូលរួមប្រកួតសម្រាប់សិស្សានុសិស្ស ពីថ្នាក់ទី៤ ដល់ទី១១
• តម្លៃចុះឈ្មោះ ៣៥ដុល្លារ សម្រាប់ការចុះឈ្មោះពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
• តម្លៃចុះឈ្មោះ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
• កាលបរិច្ឆេទប្រកួតនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤
• បិទការទទួលចុះឈ្មោះនៅវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
សិស្សមកពីសាលាខាងក្រៅ អាចចូលរួមប្រកួតបាន និងមានឱកាសទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
• ឱកាសទទួលអាហាររូបករណ៍សិក្សានៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា
• សិទ្ធិពិសេសក្នុងការចូលរួមទស្សនកិច្ចសិក្សា ទៅក្រៅប្រទេស រួមជាមួយអាហាររូបករណ៍ចំនួន ៥០០ដុល្លារ សម្រាប់ការប្រើប្រាស់ក្នុងទស្សនកិច្ចសិក្សា
ទីតាំងប្រឡង៖ សាលា អន្តរជាតិ វេសវីយូ កម្ពុជា (Westview Cambodian International School) ដែលមានអាសយដ្ឋាន #២៥៤AK, ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ផែនទី៖ https://maps.app.goo.gl/HVMQ9rdFumNHFt73A

- Share This Post:






