ខ្មែរណូត

ស្វែងរក

  • PR

    សើចគាំង! ចេញមកសុទ្ធតែ Maleficent តែចុងក្រោយ សុខ សីឡាលីន ស្រែកផ្អើលឆាក Killer Karaoke

    BY Liny Chan November 24, 2023
    សើចគាំង! ចេញមកសុទ្ធតែ Maleficent តែចុងក្រោយ សុខ សីឡាលីន ស្រែកផ្អើលឆាក Killer Karaoke

    ពិតជាទប់សើចមិនជាប់មែន កំពូលគណៈកម្មការដ៏ល្បីល្បាញប្រចាំកម្មវិធី Cambodian Idol រដូវកាលទី៤ កញ្ញា សុខ សីឡាលីន បានប៉ះជាមួយនឹងវិញ្ញាសារមួយក្នុងកម្មវិធី Killer Karaoke Cambodia ស្រែកផ្អើលឆោឡោពេញឆាកតែម្ដង។ វិលមកសារជាថ្មីក្នុងកម្មវិធីកម្សាន្តលំដាប់ពិភពលោករបស់ហង្សមាសរដូវកាលទី៧ នេះ កញ្ញា សុខ សីឡាលីន បានតុបតែងខ្លួនជាតួអង្គ Maleficent យ៉ាងហំហានតែម្ដង តែចុងក្រោយស្រែកផង យំផង ព្រោះប៉ះនឹងវិញ្ញាសារ «កំណប់មហាសាល» ធ្វើឱ្យអ្នកទស្សនាអត់ទ្រាំសើចមិនបាន។

    កាលពីរដូវកាលទី២ សុខ សីឡាលីន ធ្លាប់បានចូលរួមប្រកួតម្ដងមកហើយក្នុងវិញ្ញាសារ «ឆក់ឥតល្ហែ» កាលនោះ ទ្រោមខ្លួនខ្លាំងមិនធម្មតាឡើយ តែលើកនេះ ម្ចាស់បទ Cry Me Out ស្រែករកពុទ្ធោតែម្ដង។ ក្នុងវិញ្ញាសារនេះកម្មវិធីតម្រូវឱ្យកញ្ញា សុខ សីឡាលីន លូកដៃ និងអើតក្បាលចូលក្នុងប្រអប់សម្ងាត់ ដើម្បីយកប្រាក់រង្វាន់ជាលុយសុទ្ធ មានចាប់ពី ១០ដុល្លារ ដល់ ១០០ដុល្លារ តែដើម្បីបានលុយនោះ ត្រូវឆ្លងកាត់ឧបសគ្គជួបនឹងសត្វផ្សេងៗ មានទាំងកង្កែប ពស់ ទាំងក្រពើ។ អ្នកណាមិនស្រៀវបើយកដៃទៅប៉ះនឹងរបស់ដែលខ្លួនមើលមិនឃើញ មិនដឹងជាសត្វអីខ្លះ ត្រជាក់ ទន់ៗ វើកៗ ធ្វើឱ្យ សុខ សីឡាលីន ស្រែកផង រត់ផង នៅទីបំផុត ប្រាក់ក្នុងប្រអប់មួយរៀលក៏យកមិនបានផង។

    កម្មវិធី Killer Karaoke រដូវកាលទី៧នេះ ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា ព្រោះមកលើកនេះ ពិតជាប្លែកខ្លាំង មិនថាគណៈកម្មការ ពិធីករ និងបេក្ខជន ចូលរួមប្រកួតសុទ្ធតែតារាល្បីៗ ហើយតុបតែងខ្លួនប្លែកៗ ជាតួអង្គក្នុងរឿងល្បីៗ។ ក្នុងនោះវិញ្ញាសារប្រកួត កាន់តែប្លែក កាន់តែគួរឱ្យខ្លាច កុំថាឡើយអ្នកមកប្រកួត សូម្បីគណៈកម្មការក៏រត់ផ្អើលពេញឆាកដែរ។ Killer Karaoke Cambodia រដូវកាលទី៧ មានផ្សាយទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាស និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃ ព្រហ.  ចាប់ពីម៉ោង ៨ យប់តទៅ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay