ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea យប់មិញតាមស្មើក្រុមភ្ញៀវ Wolverhamton ទាំងប្រផិតប្រផើយ ក្នុងពហុកីឡាដ្នានStamford Bridge..(មានវីដេអូ)
- March 11, 2019
កាលពីយប់មិញសប្តាហ៍នេះមានការប្រកួតនៅក្នុងក្របខ័ណ្ឌ English Premier League ជាច្រើនគូ ខណៈដែលរដូវកាលជិតបញ្ចប់ ក្នុងនោះមានក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានបើកទ្វារពហុកីឡាដា្ឋន Stamford Bridge ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Wolverhamton Wanderers។ ចំពោះការប្រកួតបញ្ចប់ទៅដោយរលូន នៅក្នុងលទ្ធផល មួយស្មើ ដោយក្រុមភ្ញៀវបានស៊ុតបញ្ចូលទីមុននៅដើមតង់ទីពីរ និងក្រុមម្ចាស់ផ្ទះតាមបានស្មើមកវិញទាំងប្រផិតប្រផើយនៅនាទីទី៩០បូកទៅហើយ។ ចំណែកឯការគ្រប់គ្រងបាល់វិញ Chelsea បានគ្រប់គ្រងរហូតដល់ទៅ ៦៥ភាគរយ ខណៈក្រុមភ្ញៀវមានត្រឹមតែ៣៥ភាគរយតែប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀត គ្រាប់បាល់ដំបូងនៃការប្រកួតបានកើតឡើង បន្ទាប់ពីតង់ទីពីរបានចាប់ផ្តើមចំនួន១៥នាទី ដោយកីឡាករ Raul Jimenez។ បន្ទាប់មកការប្រកួតបានអូសបន្លាយរហូតដល់ជិតចប់ការប្រកួតទៅហើយ កីឡាករខ្សែប្រយុទ្ធ Eden Hazard បានស៊ុតបញ្ចូលទីនៅក្នុងនាទីទី៩០ និងបានឆក់យកមួយពិន្ទុពីក្រុមភ្ញៀវ។ គួរបញ្ចក់ផងដែរថាក្រុមតោខៀវ Chelsea ឈរនៅចំណាត់ថ្នាក់លេខ ៦ ឈរពីក្រោយ Manchester United ខណៈដែលមាន១ប្រកួតនៅក្នុងដៃ ដែលមិនទាន់បានលេង៕
អត្ថបទ៖ Sokunna
- Share This Post:









