ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកម្ចាត់សត្វមាន់ ៤០,០០០ក្បាលជាបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី

    BY Pheakdey November 25, 2023
    ជប៉ុនកម្ចាត់សត្វមាន់ ៤០,០០០ក្បាលជាបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានសម្លាប់សត្វមាន់ប្រមាណជា ៤០,០០០ក្បាលជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Th Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ។ ករណីរាតត្បាតមេរោគដ៏គ្រោះថ្នាក់នេះកំពុងកើតមានឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ជាច្រើនកន្លែងនៅអាណាខេត្ត Saga ភាគខាងជើងនៃប្រទេសជប៉ុន។

    បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ករណីផ្ទុះការរាតត្បាតជំងឺផ្តាសាយបក្សីជាថ្មីនេះនៅមិនទាន់បង្កផលប៉ះពាល់ដល់ផលិតផលសាច់មាន់និងស៊ុតមាន់ដែលកំពុងដាក់លក់នៅលើផ្សារនោះទេ ដ្បិតអាជ្ញាធរបានទប់ស្កាត់ការចម្លងបានទាន់ពេលវេលាហើយ ដូចនេះផលិតផលសាច់មាន់និងស៊ុតមាន់ដែលកំពុងមានដាក់លក់រួចទៅហើយនោះគឺមានសុវត្ថិភាព ១០០%សម្រាប់ទទួលទាន។ គួរបញ្ជាក់ជូនថា នៅក្នុងឆ្នាំនេះជប៉ុនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីជាបន្តបន្ទាន់នៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែង ខណៈកាលពីរដូវកាលមុនជប៉ុនបានសម្លាប់សត្វមាន់អស់ប្រមាណជា ១៧,៧លានក្បាលឯណោះដើម្បីទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Th Strait Time

    Share This Post: