អន្តរជាតិ

នូវែលសេឡង់ហាមឃាត់មិនឲ្យកូនសិស្សប្រើប្រាស់ទូរស័ព្ទនៅសាលារៀនដើម្បីធានានូវគុណភាពអប់រំ

BY
Pheakdey
December 1, 2023

នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់នឹងធ្វើការហាមឃាត់មិនឲ្យកូនសិស្សប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១​ ខែធ្នូនេះ។ បើតាមលោកនាយករដ្ឋមន្ត្រី Christopher Luxon បានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធានាបាននូវគុណភាពនៃការសិក្សារបស់ក្រុមសិស្សានុសិស្ស តាមរយៈការជម្រុញឲ្យពួកគេផ្តោតអារម្មណ៍លើការសិក្សាឲ្យបានខ្ពស់។

ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញនូវវិធានការខាងលើនេះគឺបានកើតឡើងក្រោយមានរបាយការណ៍មួយបានបង្ហាញថា អត្រាអក្ខរកម្មនៅក្នុងប្រទេសនូវែលសេឡង់បានធ្លាក់ចុះ ខណៈនាពេលកន្លងមកពិន្ទុអក្ខរកម្មរបស់នូវែលសេឡង់តែងតែឈរនៅលំដាប់ខ្ពស់ជាងគេនៅលើពិភពលោក។ នៅចំពោះមុខនៃការធ្លាក់ចុះពិន្ទុដែលបង្ហាញពីគុណភាពនៃការសិក្សានេះ ក្រុមអ្នកជំនាញផ្នែកអប់រំនៅក្នុងប្រទេសនូវែលសេឡង់បានសង្កត់ធ្ងន់ថា គឺវាបានកើតឡើងដោយសារតែក្រុមសិស្សានុសិស្សមិនសូវបានផ្តោតអារម្មណ៍លើការសិក្សារបស់ពួកគេឲ្យបានខ្លាំង ដ្បិតពួកគេបានចំណាយពេលយ៉ាងច្រើនលើការប្រើប្រាស់ទូរស័ព្ទដៃក្នុងគោលបំណងកំសាន្តសប្បាយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: