អន្តរជាតិ

កូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួនជាលើកដំបូង

BY
Pheakdey
December 2, 2023

អាមេរិក៖ ប្រទេសកូរ៉េខាងត្បូងបានធ្វើការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួនជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែធ្នូនេះ។ ផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូងនោះឈ្មោះថា Falcon 9 ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន SpaceX របស់សហរដ្ឋអាមេរិក។

បើទោះជាផ្កាយរណ​បចារកម្មនេះជាកម្មសិទ្ធនិងបម្រើផលប្រយោជន៍ឲ្យកូរ៉េខាងត្បូងក៏ពិតមែន តែគ្រាប់រ៉ុកកែត Falcon 9 ត្រូវបានគេបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអវកាសអាមេរិក Vandenberg ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា ការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូងនៅពេលនេះទំនងត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងកូរ៉េខាងជើងដែលបានបាញ់បង្ហោះផ្កាយរណបចារកម្មមួយគ្រាប់កាលពីសប្តាហ៍មុន​ ខណៈតាមផែនការនាពេលកន្លងមកនោះគឺកូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មនៅក្នុងឆ្នាំ ២០២៥ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: