កូរ៉េខាងជើងព្រមានថា ការជ្រៀតជ្រែកណាមួយក្នុងប្រតិបត្តិការផ្កាយរណបរបស់ខ្លួនគឺស្មើនឹងការប្រកាសង្គ្រាម
- BY
- Pheakdey
- December 2, 2023
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅក្នុងថ្ងៃសៅរ៍ ទី២ ខែធ្នូនេះបានព្រមានថា ខ្លួននឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃទៅនិងអាមេរិកចំពោះការជ្រៀតជ្រែកណាមួយក្នុងប្រតិបត្តិការផ្កាយរណប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិនោះកូរ៉េខាងជើងបានបញ្ជាក់ថា រាល់ការជ្រៀតជ្រែកនៅក្នុងប្រតិបត្តិការផ្កាយរណបពីសំណាក់ប្រទេសណាមួយ គឺស្មើនឹងការប្រកាសសង្គ្រាមជាមួយនិងកូរ៉េខាងជើង។

គួរកត់សម្គាល់ថា ការព្រមានរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះ គឺត្រូវបានធ្វើឡើងក្រោយប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនបានបាញ់ផ្កាយរណបចារកម្មជាលើកដំបូងទៅកាន់ទីអវកាស ខណៈផ្កាយរណបចារកម្មនោះ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន SpaceX របស់អាមេរិក។ មិនត្រឹមតែមានការជួយជ្រោមជ្រែងផលិតពីសំណាក់ក្រុមហ៊ុនអាមេរិកប៉ុណ្ណោះទេ តែផ្កាយរណបចារកម្មរបស់កូរ៉េខាងត្បូងដែលមានឈ្មោះថា Falcon 9 នោះថែមទាំងត្រូវបានបាញ់ចេញពីមូលដ្ឋានកងទ័ពជើងអាកាស Vandenberg ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកទៀតផង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






