អ្នកឡើងភ្នំ ១១នាក់បានបាត់បង់ជីវិតនិង ១២នាក់កំពុងបាត់ខ្លួនក្រោយភ្នំភ្លើងមួយបានផ្ទុះនៅឥណ្ឌូនេស៊ី
- BY
- Pheakdey
- December 4, 2023
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានអ្នកដើរឡើងភ្នំចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតក្រោយភ្នំភ្លើងមួយបានផ្ទុះឡើងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៤ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតំបន់ភ្នំ Marapi ដែលស្ថិតនៅលើកោះសូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងហើយគឺនៅមានអ្នកឡើងភ្នំចំនួន ១២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈគេមិនរំពឹងខ្ពស់ថាពួកគេអាចនឹងនៅរស់មានជីវិតនោះទេ។ ទន្ទឹមនឹងបានផ្តល់គ្រោះថ្នាក់ចំពោះជីវិតមនុស្សហើយឥទ្ធិពលនៃការផ្ទុះភ្នំឡើងនេះក៏បានបង្កឲ្យមានផ្សែងកខ្វក់ភាយចូលក្នុងបរិយាកាសដែលបង្កឲ្យមានការរំខាន់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួននៅតំបន់ក្បែរនោះផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






