PR

ពិធីសម្ពោធដាក់អោយដំណើរការ សណ្ឋាគារ ស៊ីហាហូថែល និង កាស៊ីណូ ក្រុងព្រះសីហនុ

BY
Liny Chan
December 5, 2023

ព្រះសីហនុ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ2023, ក្រុមហ៊ុន ស៊ីហា គ្រុប បានប្រកាសរៀបចំពិធីសម្ពោធដាក់អោយដំណើរការ សណ្ឋាគារ ស៊ីហាហូថែល និងកាស៊ីណូដ៏ធំ និងមហាឱឡារឹកក្រោមអធិបតីរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ។

ពិធីសម្ពោធសណ្ឋាគារ ស៊ីហាហូថែល និងកាស៊ីណូនេះ បានរៀបចំឡើងនៅទីតាំងសណ្ឋាគារផ្ទាល់ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ។ ពិធីសម្ពោធដ៏មហាឱឡារឹកនេះបានដឹកនាំដោយ នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីហា គ្រុប, លោក អ៊ុង ហុកគៀត និងមានការផ្តល់កិត្តិយសជាអធិបតីភាពពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ចូលរួមយ៉ាងអធិកអធម ព្រមទាំងមានវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា និងភ្ញៀវកិត្តិយសទាំងអស់ចូលរួមផងដែរ។

លោក អ៊ុង ហុកគៀត ជានាយកគ្រប់គ្រងទូទៅ និងជាតំណាងរបស់ ក្រុមហ៊ុន ស៊ីហា គ្រុប បានមានប្រសាសន៏ថា « វត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់កិត្តិយសអញ្ជើញជាអធបតីក្នុងពិធីសម្ពោធ និងបានបន្ថែមនូវអត្ថន័យដ៏ជ្រាលជ្រៅចំពោះព្រឹត្តិការណ៍នេះ ដែលបានឆ្លុះបញ្ចាំងពីការប្តជ្ញាចិត្តរួបរួមគ្នាធ្វើអោយសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុទទួលបានភាពរីកចម្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ និងជាពិសេសចំពោះឯកឧត្តមផ្ទាល់តែម្តង »។
 
ចក្ខុវិស័យរបស់ក្រុមហ៊ុន ស៊ីហា គ្រុប គឺផ្តល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់លើសពីការរំពឹងទុកដែលមិនអាចប្រៀបផ្ទឹមបានជូនដល់អតិថិជន។ យើងប្តេជ្ញាជំរុញទំនុកចិត្ត និងភាពស្មោះត្រង់ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរនៃឧត្តមភាពគ្រប់ទិដ្ឋភាពនៃប្រតិបត្តិការរបស់យើង។ ភាពស្មោះត្រង់របស់យើងបានបញ្ជាក់ពីចេតនាពិតនៃការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ ស៊ីហា ប្រផឹធី គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបើកលក់ បន្ទាប់ពីបញ្ចប់ការសាងសង់សម្រាប់វីឡាឯកជនក្នុងរាជធានីភ្នំពេញ។

លោកបន្តមានប្រសាសន៏ថា « ខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការចូលរួមអបអរសាទរ និងសូមប្រកាសបើកសម្ពោធជាផ្លូវការនូវការដាក់អោយដំណើរការ សណ្ឋាគារស៊ីហា និងកាស៊ីណូ។ ថ្ងៃនេះជាថ្ងៃថ្មីនៃការចាប់ផ្តើមទំព័រអាជីវកម្មមួយទៀត យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកអ្នកមកកាន់សណ្ខាគាររបស់យើងខ្ញុំ »។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ទ្ទលេខ 061 246789/ 096 3046789
ទីតាំង៖ https://maps.app.goo.gl/RizduBsWQxXPsDWu7?g_st=ic

Share This Post: