ចិនសម្ពោធប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ទី ៤ ដំបូងគេបង្អស់នៅលើពិភពលោក
- BY
- Pheakdey
- December 7, 2023
ចិន៖ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ទី ៤ ដំបូងគេបង្អស់នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូនេះ។ រោងចក្រថាមពលនុយក្លេអ៊ែរដែលទំនើបបំផុតចុងក្រោយគេនេះមានឈ្មោះថា The Shidao Bay មានទីតាំងស្ថិតនៅក្នុងខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា រោងចក្រថាមពលនុយក្លេអ៊ែរ The Shidao Bay គឺជារោងចក្រដំបូងគេដែលមានការប្រើប្រាស់ឧស្ម័នត្រជាក់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រ ដែលជាបច្ចេកទេសដ៏ទំនើបនិងមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះម៉ាស៊ីនរ៉េអាក់ទ័រដែលត្រូវបានគេប្រើប្រាស់នៅក្នុងរោងចក្រនោះទៀតសោធគឺជារ៉េអាក់ទ័រប្រភេទ SMRs (Small Modular Reactors) ដែលមានទំហំតូច តែមានមុខងារច្រើនដូចជា អាចធ្វើការបញ្ចេញកម្តៅ បញ្ចេញទឹក ឬចំហាយទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






