អន្តរជាតិ

Apple គ្រោងបញ្ជូនក្រុមអ្នកជំនាញផ្នែកផលិត iPad ជាច្រើននាក់ទៅកាន់ប្រទេសវៀតណាម

BY
Pheakdey
December 9, 2023

តៃវ៉ាន់៖ ក្រុមហ៊ុនបច្ចេកវិទ្យា​ខ្នាតយក្សរបស់អាមេរិក Apple គ្រោងនឹងបញ្ជូនក្រុមអ្នកជំនាញផ្នែកផលិត iPad ជាច្រើននាក់ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការបញ្ជូនក្រុមបុគ្គលិកជំនាញនេះត្រូវបានធ្វើឡើងដើម្បីបំពេញតាមតម្រូវការជាក់ស្តែងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន ដែលកំពុងបើកដំណើរការនៅក្នុងប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា ការបញ្ជូនក្រុមបុគ្គលិកជំនាញនេះនឹងត្រូវធ្វើឡើងជា ២ដំណាក់កាល ដោយដំណាក់កាលទី ១ គឺត្រូវធ្វើឡើងនៅដើមឆ្នាំ ២០២៤ និង ដំណាក់កាលទី ២នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០២៤ ខណៈក្រុមហ៊ុនមិនបានបញ្ជាក់អំពីចំនួនជាក់លាក់នៃក្រុមបុគ្គលិកជំំនាញដែលត្រូវបញ្ជូនទាំង ២ដំណាក់កាលនេះទេ។ គួរកត់សម្គាល់ថា Apple មានរោងចក្រដំឡើងផលិតផលរបស់ខ្លួននៅតាមបណ្តាប្រទេសជាច្រើនដូចជា ចិន តៃវ៉ាន់ និងឥណ្ឌាជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ Apple ក៏បានជ្រើសរើសយកប្រទេសវៀតណាមមួយបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: