សើចផង អាណិតផង! សុគន្ធ និសា ទូលសត្វពស់លើក្បាល ច្រៀងផង ស្រែកផង ស្ទើរគាំងបេះដូង
- BY
- Liny Chan
- December 11, 2023
នេះជាលើកដំបូងហើយ ដែលកំពូលតារាចម្រៀងស្រគត់ស្រគំ សុគន្ធ និសា ត្រូវបានអ្នករៀបចំកម្មវិធីអូសទាញមកប្រកួតទាល់តែបាននៅក្នុងរដូវកាលទី៧ នៃកម្មវិធីកម្សាន្តដ៏ល្បីល្បាញលំដាប់ពិភពលោក Killer Karaoke Cambodia។ អ្នកនាង សុគន្ធ និសា ហាក់សើចសប្បាយរីករាយជាខ្លាំងពេលឈានជើងចូលមកដល់វេទិកាពោរពេញដោយភាពព្រឺព្រួចមួយនេះ និងតុបតែងខ្លួនជានារីក្លាហានអ្នកគ្រូ អេឡា ប៉ុន្តែពេលចាប់ផ្ដើមប្រកួតប៉ះចំវិញ្ញាសា ដែលរៀបចំជាពិសេសមួយ «បញ្ញើរីករាយ» ធ្វើឱ្យនារីក្លាហាន និសា ស្រែកផ្អើលឆាកតែម្ដង។

អ្នកនាង សុគន្ធ និសា បានទម្លាយអារម្មណ៍ពិតថា មិនដឹងជាហេតុអីដែរ ទើបក្លាហានចូលរួមលេងកម្សាន្តនៅក្នុងកម្មវិធីនេះ ព្រោះ ៦រដូវកាលមកហើយ មិនដាច់ចិត្តមកទេ ព្រោះខ្លាចវិញ្ញាសារក្នុងកម្មវិធី។ វិញ្ញសារលើកនេះ រៀងប្លែកជាងគេបន្តិច ព្រោះត្រូវជួបឧបសគ្គទាំងខាងលើ និងខាងក្រោម។ អ្នករៀបចំវិញ្ញាសារតម្រូវឱ្យអ្នកនាង សុគន្ធ និសា ទួលកន្ត្រកមួយនៅលើក្បាល និងត្រូវទួលរបស់បញ្ញើផ្សេងៗ មានជាពស់ ជាដង្កូវ សុទ្ធតែសត្វល្អិតគួរឱ្យញញើត។ មិនតែប៉ុណ្ណោះទេ អ្នកនាង សុគន្ធ និសា ត្រូវដើរឆ្លងកាត់សត្វអាសិរពិសផ្សេងៗផ្សេង មានបង្កួយ មានក្រពើជាដើម ហើយត្រូវទួលសត្វល្អិតគួរឱ្យញញើត ទៅចាក់ចូលក្នុងកន្ត្រកមួយទៀត។

មកលើកទី១ មិនធ្លាប់មានបទពិសោធមែន តែកម្មវិធីមិនសំចៃដៃទេ ដាក់វិញ្ញាសារៀងធ្ងន់បន្តិចធ្វើឱ្យអ្នកនាង សុគន្ធ និសា ច្រៀងទាំងព្រឺក្បាល ទាំងស្រៀវបាតជើង ស្ទើរតែរកយំម្ដងៗទៅហើយ។ បន្ទាប់ពីបានទស្សនាហើយ អ្នកគាំទ្រនាំគ្នាបញ្ចេញមតិថា ល្អសើចណាស់ តែអាណិតអាយដល សុគន្ធ និសា ទើបដាច់ចិត្តមកលើកទី១ បានជួបរបស់ពិតហើយ។

សូមបញ្ជាក់ថា ប្រិយមិត្តទស្សនិកជនអាចទស្សនាកម្មវិធីកម្សាន្ត Killer Karaoke Cambodia រដូវកាលទី៧ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងលើទំព័រហ្វេសប៊ុកផេក Killer Karaoke Cambodia រៀងរាល់ថ្ងៃព្រហស្បត្តិ៍ ចាប់ពីម៉ោង ៨យប់តទៅ។ នៅក្នុងកម្មវិធីប្រជុំដោយគណៈកម្មការ និងអ្នកចូលរួមប្រកួត សុទ្ធតែជាតារាល្បីៗក្នុងប្រទេសកម្ពុជា ធ្វើឱ្យអ្នកទស្សនាសើចចុកពោះ រំសាយអស់ទុក្ខកង្វល់៕




- Share This Post:






