អន្តរជាតិ

អាជ្ញាធរថៃសម្រេចចោទប្រកាន់ជនសង្ស័យ ២២រូបជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់ និងរឹបអូសទ្រព្យសម្បតិ្តពួកគេបានជាង ២,៥លានដុល្លារ

BY
Pheakdey
December 13, 2023

ថៃ៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ថៃបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យចំនួន ១២រូបជុំវិញករណីរត់ពន្ធសាច់ជ្រូកបង្កកខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី១៣ ខែធ្នូនេះ។ នៅក្នុងចំណោមជនសង្ស័យទាំង ២២រូបនោះរួមមាន រូបវន្តបុគ្គលចំនួន ១២ រូប និងនីតិបុគ្គលចំនួន ១០រូបផងដែរ។

ប្រភពខាងលើបានបន្តថា ក្នុងពេលបង្រ្កាបករណីខាងលើនេះអាជ្ញាធរថៃក៏បានធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមជនសង្ស័យបានចំនួនសរុប ៩០លានបាត (ជាង ២,៥លានដុល្លារ)​ ផងដែរ។ អាជ្ញាធរថៃបានរកឃើញទៀតថា ក្រុមជនសង្ស័យទាំងអស់ខាងលើនេះគឺមានការពាក់ព័ន្ធរកស៊ីខុសច្បាប់ជាមួយនឹងក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ដែលជាដៃគូផ្គត់ផ្គង់សាច់ជ្រូកឲ្យផ្សារទំនើបម៉ាក្រូក្នុងប្រទេសថៃ ហើយនាពេលកន្លងមកក្រុមដ៏ធំមួយនេះបានផ្ទេរប្រាក់ឲ្យក្រុមជនសង្ស័យទាំង ២២រូបខាងលើនេះអស់ចំនួន ២៥៩លានបាត (ជាង ៧,២លានដុល្លារ) រួចហើយ៕
អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: