ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម FPT គ្រោងបោះទុន ១០០លានដុល្លារវិនិយោគលើវិស័យយានយន្តនៅអាមេរិក
- BY
- Pheakdey
- December 14, 2023
វៀតណាម៖ ក្រុមហ៊ុន FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់វៀតណាមគ្រោងបោះទុនយ៉ាងច្រើនដើម្បីវិនិយោគលើវិស័យយានយន្តនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូនេះ។ តាមគម្រោងគឺ FPT នឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាយានយន្តនៅក្នុងរដ្ឋតិចសាសក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ប្រភពខាងលើបានបន្តថា FPT មានមហិច្ឆតាចង់វិនិយោគក្នុងវិស័យយានយន្តឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចជាក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Honda អីចឹងដែរ។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន FPT បានកំពុងតែផ្តល់សេវាកម្មបច្ចេកវិទ្យាក្នុងវិស័យសំខាន់ៗមួយចំនួនទៅកាន់ពិភពលោករួចហើយ ដូចជាបច្ចេកវិទ្យាទាក់ទងនឹង AI, Cloud និងទិន្នន័យអតិថិជន, រចនាបន្ទះឈីប និងផ្តល់សេវាបណ្តុះបណ្តាលលើប្រព័ន្ធបច្ចេកវិទ្យាជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






