ដល់ក!! Man City លុត Schalke 04 ទាំងពីរជើង សរុបចំនួន ១០ទល់នឹង២
- March 13, 2019
កាលពីយប់់មិញ ក្នុងក្របខ័ណ្ឌ Uefa Champion Leage ដែលជាលីគលំដាប់កំពូលរបស់ទ្ធីបអឺរ៉ុបបានឈានដល់វគ្គ១៦ក្រុម ជើងទីពីរ ដែលក្នុងនោះមានពីរគូគឺ ក្រុមសេះបង្កង់ Juventus ប៉ះ Atletico Madrid និង ក្រុម Manchester City ប៉ះនឹង Schalke 04។ យើងឃើញថាការប្រកួតទាំងពីរជើងរបស់ក្រុម Man Ctiy និង Schalke 04 មានគ្រាប់បាល់ច្រើនមែនទែនរហូតដល់ទៅ ១២គ្រាប់ សរុបទាំងជើងទី១ និងទី២។ បន្ថែមពីនេះទៅទៀត នៅជើងទីមួយ Mancity បានបើកទ្វារទទួលក្រុមភ្ញៀវយ៉ាងកក់ក្តៅដោយស៊ុតទៅលើក្រុមភ្ញៀវរហូតដល់ ៧ទល់នឹង០។

ហើយកាលពីយប់មិញនេះ ក្រុម Man city នៅតែធ្វើបានដោយយកឈ្នះក្រុមម្ចាស់ផ្ទះ ៣ទល់នឹង០ ដោយនៅតង់ទី១ក្រុមម្ចាស់ផ្ទះបាននាំមុខ២ទល់នឹង១ បន្ទាប់ពី Sergio Aguero រកបាន១គ្រាប់នៅនាទី ១៨ និងតាមបានបាន២គ្រាប់វិញអោយក្រុមម្ចាស់ផ្ទះ Schalke 04 ដោយកីឡាករ Bentaleb នៅនាទីទី ៣៨ និង៤៥ ដោយបាល់ប៉េណាទី។ បើទោះបីជាក្រុម Man City បាត់បង់កីឡាករ១នាក់ បន្ទាប់ពីកីឡាករ Nicolas Otamendi ទទួលបានកាតក្រហមនៅនាទីទី ៦៨ ក៏ក្រុមភ្ញៀវបានស៊ុតពីរគ្រាប់វិញនៅនាទីទី ៨៥ដោយ Leroy Sane និង Raheem Sterling នៅនាទីទី៩០។ បន្ទាប់ពីបញ្ចប់ការប្រកួតលទ្ធផលរវាងក្រុមទាំងពីរគឹ ៣ទល់នឹង២ ដែលសរុបគ្រាប់បាល់ទាំងពីរជើងគឹ ១០ទល់និង២។ គួរបញ្ចាក់ផងដែរថា យប់នេះនឹងមានពីរប្រកួតទៀតដែលគូទីមួយគឺ ក្រុមអ្នកមានបុណ្យ barcelona ប៉ះក្រុមមកពីលីគកសិកម្ម Lyon ហើយមួយគូទៀតគឺ ក្រុម Bayern Munich ប៉ះនឹងក្រុមហង្សក្រហម Liverpool។ ដូចនេះរងចាំមើលទាំងអស់គ្នាថាក្រុមណានឹងឡើងទៅវគ្គបន្ត៕
អត្ថបទ៖ សុគុណា
- Share This Post:








