អន្តរជាតិ
ធ្លាប់តែឃើញ គីម ជុងអ៊ុន អួតរឿងគ្រាប់មីស៊ីល តែបើដឹងពីទ្រព្បសម្បត្តិរបស់គាត់វិញក៏មិនធម្មតាដែរ
BY Khmernote Media
March 10, 2018
ទីបំផុតទៅជំនួបរវាងលោកប្រធានធិបតីអាមេរិក ដូណល់ត្រាំ និងមេដឹងនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលេចជារូបរាងហើយ នេះបើតាមក្រុមការងាររបស់មេដឹងនាំទាំងពីរខាងលើបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។ បើគ្មានអ្វីជាឧបសគ្គទេ មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នានៅក្នុងខែឧសភា ខាងមុខនេះហើយ ។
គម្រោងជួបគ្នានេះត្រូវបានគេរៀបចំឡើងក្រោយពេលដែលព្រឹត្តិការណ៍កីឡា PyeongChang 2018 (កីឡាអូឡាំពិករដូវរងា) នៅក្នុងប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ទៅ។ ទន្ទឹមនឹងមានសេចក្តីរាយការណ៍ពីជំនួបខាងលើនេះ ក៏មានព័ត៌មានមួយទាក់ទងនឹងព្រទ្យសម្បត្តិរបស់លោក គីម ជុងអ៊ុន បានបែកធ្លាយដែរ។
បើយោងតាម ក្រុមអ្នកវិភាគ និងតាមដានស្ថានការនៅកូរ៉េខាងជើងបានឲ្យដឹងថា លោក គីម ជុងអ៊ុន មានគណនីធនាគា នៅតាមប្រទេសជាច្រើនដូចជា ចិន រុស្សី និងស្វីស ហើយបើសរុបទ្រព្យសម្បត្តិរបស់គាត់គឺមានប្រមាណជា ៥ ពាន់លានដុល្លារ៕

ភក្តី
ប្រភព៖ dailymail