ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក Nall Dariddh ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst នៃចក្រភពអង់គ្លេស

    BY Naren December 18, 2023
    លោក Nall Dariddh ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst នៃចក្រភពអង់គ្លេស

    (អង់គ្លេស)៖ យោងតាមការចុះផ្សាយរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោក ណាល់ ស្ទីវិនដាប្ញទ្ធិ (Nall Dariddh) បានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។

    ប្រភពព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា បន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់ដ៏សកម្មនិងហ្វឹកហ្វឺន រយៈពេល៤៤អាទិត្យ នាយទាហានរូបនេះ បានប្រុងប្រៀបរួចជាស្រេច ក្នុងបិទវគ្គសិក្សារបស់លោក នាថ្ងៃទី១៥ ខែធ្នូ ២០២៣ ក្នុងការទទួលគោរមងារ ជានាយទាហានជាន់ខ្ពស់ (នាយចំណង់)។

    ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានសរសេរសារនៅហ្វេសប៊ុកផេកផ្លួវការយ៉ាងដូច្នេះថា៖ «សូមអបអរសាទរដល់នាយទាហាន Nall ដែលបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។ ទន្ទឹមនឹងការបញ្ចប់ការសិក្សារបស់គាត់ លោក Nall Dariddh បានឈ្នះរង្វាន់ Bertrand Stuart War Studies ដ៏ល្បីល្បាញ។ លោក Nall Dariddh ក៏បានទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

    នៅឆ្នាំ ២០២១ លោក Nall Dariddh បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឱ្យគាត់ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានទៅសិក្សានៅបណ្ឌិតសភាយោធា Sandhurst។

    អគ្គមេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សារបស់ជនជាតិខ្មែរដំបូងនៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុល»៕ ប្រភព៖British Embassy in Cambodia

    Share This Post: