ខ្លាំងមែន!! Messi នៅតែល្អ អាចរកបាន២គ្រាប់ជួយ Barcelona ឈ្នះ Lyon ៥ទល់នឹង១ ក្នុងវគ្គ១៦ក្រុមនៃក្របខ័ណ្ឌ UCL
- March 14, 2019
នៅយប់មិញនេះគឺជាគូចុងក្រោយនៅក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងជើងទីពីរនៃក្របខ័ណ្ឌ Uefa Champion League ដែលគូទី១គឺ Liverpool ប៉ះនឹង Bayern Munich ហើយគូទីពីរគឺ ក្រុម Barcelon ប៉ះជាមួយ Lyon មកពីប្រទេសបារាំង។ យើងឃើញថា ទាំងពីគូនេះនៅក្នុងជើងទីមួយសុទ្ធតែទទួលបានលទ្ធផល ០ស្មើដូចគ្នា ដោយឡែកសំរាប់ក្រុមអ្នកមានបុណ្យ Barcelona បានបើកពហុកីឡាដ្ឋាន Camp Nou ទទួលស្វាគមន៍ក្រុម Lyon មកពីប្រទេសបារាំងបានយ៉ាងកក់ក្តៅដោយស៊ុតបានយ៉ាងច្រើនគ្រាប់ទៅលើក្រុមភ្ញៀវចំនួន៥គ្រាប់។ ជារួមទៅសំរាប់លទ្ធផលមួយនេះ ពុំមានអ្វីភ្ញាក់ផ្អើលនោះទេ ព្រោះក្រុម Barcelona គឺជាក្រុមខ្លាំងនៅក្នុងប្រទេសអេស៉្បាញ និងការប្រកួតជើងទីពីរនេះ នៅក្នុងទឹកដីរបស់ខ្លួនទៀត ហើយមិនតែប៉ុណ្ណោះក្រុមអ្នកមានបុណ្យមាន កីឡាករ Lional Messi ដែលជាអ្នកនាំគ្រាប់ និងជាគ្រាប់ពេជ្រយរបស់ក្រុមមួយនេះ ខណៈដែរ រូបគេអាចរកបានពីគ្រាប់ និង Assist បាន២គ្រាប់ផងដែរ នៅក្នុងការប្រកួតកាលពីយប់មិញនេះ។
គួរបញ្ជាក់ផងដែរថានៅក្នុងតង់ទី១ មិនទាន់បានស្រួលបួលផង Messi ស៊ុតបាល់ប៉េណាទីនាំមុខនៅនាទីទី ១៨ បន្ទាប់ពី ខ្សែប្រយុទ្ធ Suarez ដួលនៅក្នុងតំបន់គ្រោះថ្នាក់។ ហើយបន្ទាប់មកនៅក្នុងតង់ទី១ដដែល ខ្សែបម្រើ Coutinho រកបានមួយគ្រាប់ទៀតអោយ Barcelona នៅក្នុងនាទី ៣១។ ក្រោយពីចប់ការប្រកួតនៅតង់ទី១ Barcelona នាំមុខក្រុមភ្ញៀវ ២ទល់នឹង០។ ក្រោយមកនៅក្នុងតង់ទីពីរ ក្រុមភ្ញៀវអាចធ្វើបានមួយគ្រាប់វិញនៅនាទីទី ៥៨ដោយកីឡាករខ្សែការពារ Lucas Tousart ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក្រុមម្ចាស់ផ្ទះបានដាក់៣គ្រាប់បន្ថែមដោយកីឡាករ Messi Pique និង Dembele បានរកគ្រាប់បាល់១នាក់១គ្រាប់អោយក្រុមនៅចុងតង់ទីពីរ ដោយសរុបលទ្ធផលទាំងពីរជើងរវាងក្រុមទាំងពីរគឺ ៥ទល់នឹង១។ ជាចុងក្រោយយើងនៅរងចាំមើលពីការចាប់គូសម្រាប់វគ្គ៨ក្រុមចុងក្រោយទាំងអស់គ្នា ខណៈដែលក្រុមមកពីអង់គ្លេសមាន៤ក្រុម ថាតើក្រុមមួយណាជាម្ចាស់ពាន UCL នៅរដូវកាល ២០១៨-២០១៩នេះ៕ អត្ថបទ៖ សុគុណា
- Share This Post:











