Messi និយាយប៉ុន្មានម៉ាត់អោយ Ronaldo បន្ទាប់ពី Ronaldo រកបាន Hat-trick ជួយអោយ Juventusឡើងទៅវគ្គ៨ក្រុម ក្នុងក្របខ័ណ្ឌ UCL
- March 15, 2019
កាលពីយប់ថ្ងៃអង្គារ អ្នកគាំទ្ររបស់កីឡាករ Christiano Ronaldo បានឃើញពីភាពអស្ចារ្យ និងមានមោទកភាពលើ វីរៈបុរសរបស់ពួកគេ ដោយអោយឈ្មោះថាជាកីឡាករល្អជាងគេគ្រប់ពេលបន្ទាប់ពី Ronaldo ស៊ុត hat-trick អោយ Juventus ពេលប៉ះជាមួយ Atletico Madrid។ ប៉ុន្តែ ២៤ម៉ោងក្រោយមក អ្នកគាំទ្រ និងស្រលាញ់ Lional Messi ក៏បាននិយាយដូចគគ្នាបេះដាក់ទៅលើកីឡាករដែលពួកគេស្រលាញ់ដូចគ្នា បន្ទាប់ពី Messi ស៊ុតបាន២គ្រាប់ និង២ Assist អោយ Barcelona ពេលប៉ះ Lyon កាលពីម្សិលមិញ។ ថ្វីត្បិតតែ Messi មិនអាចរកបាន hat-trick ប៉ុន្តែរូបគេរកបាន២គ្រាប់និង ២ Assists នៅក្នុងទឹកដី Camp Nou សរុបជួយ Barcelona រកបាន៤ គ្រាប់ នៃ៥គ្រាប់ក្នុងលទ្ធផល ៥ទល់នឹង១។

បន្ទាប់ពីចប់ការប្រកួតរវាង Barcelon និងLyon មក កីឡាករ Lional Messi បានធ្វើសន្និសីទកាសែតរបស់អេស្ប៉ាញ ហើយបានលើកសំណួរពីចំណាប់អារម្មណ៍របស់កីឡាករ ដែលមានវ័យ ៣១ឆ្នាំអំពីការស៊ុតបាល់ hat-trick របស់ Ronaldo ដែលបានជួយអោយ Juventus ឈ្នះ Atlitico Madrid។ ពេលនោះកីឡាករសញ្ជាតិអាស្សង់ទីន បាននិយាយថា ” អ្វីដែល Christiano Ronaldo និង Juventus បានធ្វើគឺពិតជារំភើប និងអស្ចារ្យ” ។ ទោះបីជាយ៉ាងណាក៏ដោយ Messi ក៏បានបន្ថែមផងដែរថា” Ronaldo បានធ្វើអោយយប់មួយនោះគឺជាយប់ដែលអស្ចារ្យរបស់រូបគាត់ ជាមួយនឹងការស៊ុតបាន ៣គ្រាប់”។
កីឡាករអាយុ ៣១ឆ្នាំរូបនេះបានលើកឡើងថា ក្រុមដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយ គឺសុទ្ធតែក្រុមដែលពិបាកយកឈ្នះទាំងអស់។ ហើយអ្នកដែលគាំទ្រវិស័យបាល់ទាត់គេរំពឹងថា Messi និង Ronaldo អាចនឹងមានសង្ឈឹមប៉ះគ្នាម្តងទៀតនៅវគ្គ៨ក្រុមចុងក្រោយនេះ។ ដូចដែលយើងដឹងហើយថាកីឡាករទាំងពីរបានប្រជែងគ្នាដើម្បីឈ្នះពានផ្ទាល់ខ្លួន និងពានសម្រាប់ក្លឹបរៀងៗខ្លួន និងត្រូវបានមនុស្សជាច្រើនយកពួកគេធ្វើជាប្រធានបទ ដើម្បីវែកញែកថាតើកីឡាកររូបណាជាកីឡាករល្អជាងគេលើលោក៕
- Share This Post:








