ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តមួយគ្រឿង ត្រូវបានឆាបឆេះអស់ទាំងស្រុងនៅក្រុងព្រះសីហនុ ដោយសារឆ្លងចរន្តភ្លើងក្នុងរថយន្ត

    BY Liny Chan January 23, 2024
    រថយន្តមួយគ្រឿង ត្រូវបានឆាបឆេះអស់ទាំងស្រុងនៅក្រុងព្រះសីហនុ ដោយសារឆ្លងចរន្តភ្លើងក្នុងរថយន្ត

    ខេត្ត​ព្រះសីហនុ​៖ នៅថ្ងៃអង្គារ ១៣កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧ ត្រូវនឹងថ្ងៃ អង្គារ ទី ២៣ ខែមករា ឆ្នាំ ២០២៤​ វេលាម៉ោង ១០:៣០​ នាទីព្រឹក​ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង​ ដែលស្ថិតនៅចំណុចក្រុម១​ ភូមិ៦ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ​ ម្ចាស់ឡានរងគ្រោះឈ្មោះ សួរ ឌីណា ភេទ​ ប្រុស អាយុ​ ៤១​ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ​ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មុននេះបន្តិចបានឱ្យដឹងលម្អិតថា រថយន្តដែលបានឆេះគឺម៉ាក MERCEDES BENZ V250​ ពណ៌ ស ដែលមានស្លាកលេខ ភ្នំពេញ​ 2BN 5585 ដោយឆេះអស់ទាំងស្រុង​។ ចំពោះមូលហេតុ គឺបណ្ដាល​មក​ពី​ឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យតែ​ម្តង។

    ទន្ទឹមនឹងនេះដែរហេតុការណ៍នេះ មិនបង្កឱ្យមានមនុស្សរងរបួស និងស្លាប់ឡើយ ដោយករណីអគ្គិភ័យខាងលើនេះកងកម្លាំង​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យនិង​សង្គ្រោះ​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: