កីឡា

សូម្បី PSG ក៏មិនដឹងថា Neymar ប្រុងធ្វើអ្វីដែរនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ខណៈដែលមានពាក្យចចាមអារាមជាច្រើនថា Neymar នឹងចេញពី PSG

BY
Khmernote Media
March 10, 2018

ក្លឹបអ្នកមានបារាំង PSG កំពុងតែមានចម្ងល់ខ្លាំងចំពោះខ្សែប្រយុទ្ធ Neymar ដែលធ្វើអោយក្លឹប Paris Saint-Germain មិនអាចដឹងថា Neymar នឹងធ្វើអ្វីនៅរដូវក្តៅខាងមុខនេះ។

ខ្សែប្រយុទ្ធ Neymar ត្រូវបានក្លឹបអ្នកមានបារាំង PSG ទិញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមរដូវកាលនេះក្នុងតម្លៃផ្ទេរ 222លានអឺរ៉ូ ដែលជាតម្លៃខ្លួនបំបែកកំណត់ត្រាពិភពលោក។ ពេលនេះខ្សែប្រយុទ្ធ Neymar កំពុងតែសម្រាកព្យាបាលរបួសកជើង។ ការព្យាបាលរបួសកជើងរបស់ Neymar ត្រូវបានគ្រូពេទ្យព្យាករណ៍ថាអាចនឹងធ្វើអោយខ្សែប្រយុទ្ធរូបនេះអវត្តមានជាមួយនឹងក្លឹប PSG ដល់ទៅ 3 ខែឯណោះ។

នៅក្នុងពេលកំពុងសម្រាកព្យាបាលរបួសកជើងរបស់ Neymar នេះពាក្យចចាមអារាមជាច្រើនបានលេចលឺថា Neymar កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid និងក្លឹបបិសាចក្រហម Manchester United។ ហើយនៅក្នុងពេលបច្ចុប្បន្ននេះក្លឹបអ្នកមានបារាំង PSG មិនដឹងថាខ្សែប្រយុទ្ធ Neymar ប្រុងនឹងធ្វើអ្វីឡើយនៅក្នុងរដូវក្ដៅខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: