លេងឈឺៗបាត់!! solskjear និយាយបែបនេះ ពេលលេចឮព័ត៌មាន Machester United កំពុងចង់ទិញ Garath Bale
- March 16, 2019
កាលពីថ្មីៗនេះ មានព័ត៌មានជាច្រើននិយាយពីការទិញលក់កីឡាករនៅពេលដែលរដូវកាលជិតបានបញ្ចប់ នៅក្នុងនោះដែរ មានព័ត៌មានមួយបានលើកឡើងថា ក្រុមបិសាចក្រហមកំពុងតែចង់នាំយកកីឡាករសញ្ជាតិវែល Garath Bale មកចូលរួមនៅក្នុងរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានធ្វើការបដិសេធចំពោះពាក្យជាចចាមអារ៉ាមថា បិសាចក្រហមកំពុងទាក់ទងជាមួយ Real Madrid ក្នុងការនាំយកកីឡាករសញ្ជាតិវែលរូបនេះមក Manchester ។

គួរបញ្ជាក់ផងដែរថា គ្រូបង្វឹករបស់បិសាចក្រហមត្រូវបានធ្វើសន្និសីទកាសែតកាលពីថ្មីៗនេះ និងត្រូវបានគេសួរអំពី Garath Bale ប៉ុន្តែគាត់និយាយតែមួយម៉ាត់គត់ថា ”គាត់កំពុងសម្លឹងរកកីឡាករមានគុណភាពសំរាប់ក្រុមរបស់លោក” ។ ហើយគាត់បាននិយាយទៀតថា ” ខ្ញុំពិតជាមិនអាចនិយាយ ឬបញ្ចេញមតិអ្វីបានទាំងអស់ទៅលើ Garath Bale ឬ កីឡាករណាម្នាក់ចំៗនោះទេ ព្រោះពួកគេមានគុណសម្បត្តិសំរាប់ក្លឹបរបស់ពួកគេ ប៉ុន្តែពួកយើងគួរតែរកមើលកីឡាករណាដែលមានគុណភាពពិតប្រាកដ និងកីឡាករណាដែលអាចធ្វើអោយក្រុមរបស់យើងរីកចម្រើន” ។ បន្ថែមពីនេះទៅទៀត Garath Bale ធ្លាប់ជាកីឡាករដែលមានតំលៃខ្លួនថ្លៃជាងគេលើលោក នៅពេលដែល Tottenham hotspur បានលោកអោយ Real Madrid កាលពីឆ្នាំ 2013 ។សរុបសេចក្តីមក មិនដឹងថាការនិយាយបែបនេះ ចង់និយាយពីស្ថានភាព ឬទម្រង់លេងរបស់ Garth Bale ឬយ៉ាងណានោះទេ ដូច្នេះចូរមិត្តអ្នកអានគិត និងពិចារណាពីការលើកឡើងរបស់គ្រូបង្វឹក Solskjear ទាំងអស់គ្នា៕



អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:






