CHARLES & KEITH ស្វាគមន៍ឆ្នាំ 2024 ជាមួយនឹងអត្តសញ្ញាណក្រាហ្វិកថ្មី
- BY
- Liny Chan
- February 13, 2024
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ 2024 – CHARLES & KEITH ចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងការកែឡើងជាថ្មីនៃអត្តសញ្ញាណក្រាហ្វិករបស់ខ្លួន ដោយបង្ហាញនូវការកែច្នៃថ្មីចំពោះឡូហ្គោ រួមជាមួយនឹងនិមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកថ្មីស្រឡាង ដែលនឹងមានការបង្ហាញនៅលើទូទាំងផលិតផល CHARLES & KEITH ផ្សេងៗ ចាប់ផ្តើមពីរដូវកាល Spring 2024 ។

អត្តសញ្ញាណក្រាហ្វិកថ្មីនេះបង្ហាញអំពី DNA របស់ CHARLES & KEITH ដោយនាំមកនូវរចនាប័ទ្នដ៏ប្រជាប្រិយ និងសហសម័យ បង្កប់នូវតម្លៃរបស់ខ្លួនក្នុងការក្លាយជាម៉ាកដ៏ពេញនិយម និងងាយទទួលយកបានចំពោះអ្នកប្រើប្រាស់ — ឆ្លុះបញ្ចាំងពីការចាប់ផ្តើមដ៏រាបទាប ក៏ដូចជាការទទួលស្គាល់នៃប្រវត្តិសាស្ត្រខាងអាស៊ីរបស់ខ្លួន ខណៈពេលដែលកសាងម៉ាកយីហោលំដាប់ពិភពលោក។

លោក Charles Wong និង Keith Wong ដែលជាស្ថាបនិកទាំងពីររូបរបស់ CHARLES & KEITH បានពោលថា “យើងខ្ញុំមានអារម្មណ៍រំភើបត្រេកអរក្នុងការចាប់ផ្តើមជំពូកថ្មី និងបង្ហាញពីការរចនាឡូហ្គោថ្មី រួមជាមួយនឹងនិមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកលើកដំបូងបង្អោះរបស់យើង។ ចំណុចនីមួយៗត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដើម្បីរំលឹកអំពីគ្រប់ចំណុចផ្តើមរបស់យើង រួមជាមួយនឹងការរួមបញ្ចូលគ្នារវាងតួអក្សរឈ្មោះរបស់យើងទាំងពីរ និងឆ្លុះបញ្ចាំងពីទ្វិកភាពនៃម៉ាកនេះ។”

ដោយមានទ្វិកភាពរវាងភាពជាបុរាណនិងទាន់សម័យក្នុងពេលតែមួយ ឡូហ្គោ និមិត្តសញ្ញា និងតួអក្សរប្រចាំម៉ាកថ្មីនេះ នឹងដើរតួជាចក្ខុភាសាសកល ដែលមានភាពងាយស្គាល់ភ្លាមៗ ក្នុងខណៈពេលដែល CHARLES & KEITH បោះជំហានយ៉ាងក្លាហានឆ្ពោះទៅថ្ងៃអនាគត។

ក្នុងការបន្តពាក្យសន្យារបស់ខ្លួនចំពោះការលើកស្ទួយទំនួលខុសត្រូវដល់សង្គម និងបរិស្ថាន CHARLES & KEITH ក៏បានបង្ហាញនូវការវេចខ្ចប់ថ្មី ជាមួយនឹងអត្តសញ្ញាណក្រាហ្វិកថ្មីនេះផងដែរ។ ចាប់ពីប្រអប់ផ្ទុកស្បែកជើង ទៅដល់ថង់យួរទំនិញ គ្រប់ផ្នែកទាំងអស់ត្រូវបានផលិតឡើងដោយវត្ថុធាតុដើម មកពីប្រភពដែលមានទំនួលខុសត្រូវខ្ពស់ ដូចជាកាកអំពៅកែច្នៃ។ ដោយមានលក្ខណៈជាពាណិជ្ជសញ្ញាដ៏យូរអង្វែងរបស់ខ្លួន ធាតុផ្សំដ៏និរន្តរភាពនេះមានពណ៌ប្រផេះបែបធម្មជាតិ ដែលនឹងមានវត្តមានក្នុងទូទាំងខូលិកសិនចំបងរបស់ CHARLES & KEITH ។


ទំនាក់ទំនងផ្សព្វផ្សាយ៖
ការិយាល័យផ្សព្វផ្សាយអន្តរជាតិរបស់ CHARLES & KEITH
ទូរស័ព្ទ៖ +65 6590 7700
អ៊ីមែល៖ PublicRelations@charleskeith.com
ទៅកាន់ editor ៖
ស្វែងរកតាមរយៈ Dropbox ។
អំពី CHARLES & KEITH ៖
ក្រុមហ៊ុន CHARLES & KEITH ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 ជាមួយនឹងចក្ខុវិស័យកសាងម៉ាកអន្តរជាតិមួយ ដែលអាចរំពឹងលើខ្លួនឯងបាន ហើយមានឥទ្ធិពលលើអតិថិជន និងផ្តល់ទំនុកចិត្តដល់ស្ត្រីគ្រប់រូប។
ពីហាងលក់ស្បែកជើងមួយនៅទីក្រុងសិង្ហបុរី រហូតដល់ក្លាយជាបណ្តាញសកលមួយ ដែលនាំជូនបទពិសោធន៏ ដ៏ចម្រុះទាំងតាមហាង និងតាមអនឡាញ ក្រុមហ៊ុន CHARLES & KEITH តែងតែរក្សាអតិថិជនជាចំបង និងព្យាយាមបង្កើតបទពិសោធន៍ជាវទំនិញ ដែលមានគុណភាពខ្ពស់ តែនៅតែអាចទទួលយកបាន។ ម៉ាក CHARLES & KEITH ផលិត ស្បែកជើង កាបូប វ៉ែនតា គ្រឿងអលង្ការ និងគ្រឿងតុបតែងលើសម្លៀកបំពាក់ ជាខូលិកសិនផ្សេងៗ ដែលជម្រុញឲ្យស្រ្តីបង្ហាញអត្តចារិករបស់ខ្លួនឯង។
ដោយខិតខំធ្វើឲ្យម៉ូតទាន់សម័យកាន់តែងាយស្រួលប្រើប្រាស់ និងមិនធ្វើឱ្យខូចដល់ភាពច្នៃប្រឌិត ម៉ាក CHARLES & KEITH ប្រឆាំងនឹងអនុសញ្ញា “fashion គឺសម្រាប់មនុស្សមួយចំនួនតូចប៉ុណ្ណោះ”៕



- Share This Post:






